គណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានចាត់ឱ្យគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដែលទទួលមរណភាពកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៦ម៉៥០នាទីព្រឹក ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យប្រព្រឹត្តទៅនៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ (សាលប្រជុំស្ទឹងបរិបូរណ៍)។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកស្រីអគ្គលេខាធិការ បានប្រគល់នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោក នាវ ស៊ីថុង ត្រូវជាឧត្តមស្វាមី និងក្រុមគ្រួសារ ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា «មរណភាពរបស់លោកស្រី នាវ ច័ន្ទថាណា គឺជាការបាត់បង់ ឧត្តមភរិយា មាតា ជីដូន និងជាញាតិមិត្តម្នាក់ប្រកបដោយ ព្រហ្មវិហារធម៌ ចរិយាធម៌ ដែលក្នុងមួយជីវិតរបស់ លោកស្រី​ បានពលិកម្មជាច្រើន ក្នុងការថែរក្សា អប់រំ ផ្តល់ដំបូន្មានល្អៗដល់កូន ចៅ និងក្រុមគ្រួសារប្រកាន់ខ្ជាប់នូវសីលធម៌គុណធម៌ និងទង្វើល្អនៅក្នុងសង្គមជាតិ ហើយតែងតែផ្តល់កម្លាំងចិត្ត និងក្តីកក់ក្តៅដល់ស្វាមី ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។ លើសពីនេះទៅទៀត មរណភាពរបស់លោកជំទាវ នាវ ច័ន្ទថាណា គឺជាការបាត់បង់ ធនធានមនុស្សដែលមានជំនាញរួមចំណែក គ្រប់គ្រងធនាគារជាតិបានយ៉ាងល្អប្រសើរ»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី​ នាវ ច័ន្ទថាណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print