រថយន្តហាយឡេនឌ័របើកបុករថយន្តឡិចសុីសLX570 ដែលកំពុងឈប់ភ្លើងស្តុបចំពីក្រោយរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Lexus LX570 មួយគ្រឿង ខណៈបើកបរមកឈប់ភ្លើងស្តុបស្រាប់តែត្រូវរថយន្តហាយឡេនឌ័រមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ទី៤ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបទឹកល្អក់ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយូ៉តា ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AN-2264 បើកបរពីលិចទៅកើតក្នុងល្បឿនលឿនពេលមេឃកំពុងតែភ្លៀងផង និងបើកបរខ្វះការប្រុងប្រយ័ត្នផងក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2X-6999ដែលកំពុងតែឈប់ភ្លើងស្តុបចំពីក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំងសងខាង តែក្នុងហេតុការណ៍នេះមិនបង្កឱ្យមានមនុស្សរងរបួសនោះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយដោយពិនិត្យឃើញថាមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋនោះ ទើបឱ្យភាគីទាំងពីរដោះស្រាយគ្នាតាមសម្រួល។ ចុងក្រោយភាគីខាងរថយន្តបង្កម៉ាកតូយូ៉តា ហាយឡេនឌ័រ ព្រមសងថ្លៃខូចខាតទៅលើរថយន្តLexus LX570 ចំនួន៤០០ដុល្លារដើម្បីបញ្ចប់រឿង ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print