វីវរហើយ!! បើករថយន្តកូរ៉េរេចង្កូតចូលទៅផ្លូវម្ខាងទៀតបុករថយន្តស៊េរីទំនើបមួយគ្រឿងរងការខូចខាត ម្ចាស់រថយន្តរងគ្រោះទារសំណង៥០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់ សង្ស័យតែស្រវឹងស្រាក៏មិនដឹងបានរេចង្កូតចូលទៅគន្លងផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងដែលកំពុងបើកបរបញ្ច្រាសទិសដៅគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង ១០នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចឃ្លាំងរំសេវ តាមបណ្តោយផ្លូវលេខ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AL-0010 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យតែគាត់ស្រវឹងស្រាបានរេចង្កូតមកខាងឆ្វេងដៃចូលគន្លងផ្លូវម្ខាងទៀតក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកមីតស៊ុយប៊ីស៊ី XPANDER ដែលបើកបរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួសគ្នា ដោយដំបូងឡើយភាគីខាងរងគ្រោះទារសំណងចំនួន៥០០០ដុល្លារ ឯភាគីបង្កឲ្យតែ២០០០ដុល្លារ។ ក្រោយមកភាគីទាំងសងខាងបានសម្របសម្រួលគ្នាម្ដងទៀតអស់រយៈពេលជិតមួយម៉ោង ទើបភាគីទាំងពីរព្រងព្រៀងគ្នាដោយខាងអ្នកបង្កហេតុព្រមចេញសំណងចំនួន ២៥០០ដុល្លារទៅឱ្យភាគីរងគ្រោះដើម្បីបញ្ចប់រឿង៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print