ប្តីកំណាចកាប់ប្រពន្ធ២ពូថៅស្លាប់ចោលកូន៤នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងយ៉ាងកំរោលដោយសារប្តីស្រវឹងស្រាខឹងប្រពន្ធជេរប្រទេចបានយកពូថៅកាប់ទៅលើប្រពន្ធ២ពូថៅបណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ចំណែកជនដៃដល់ជាប្តីត្រូវបានចាប់ខ្លួន។

ហេតុការណ៍ដ៏ឃោរឃៅនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះ
វិហារ ។

ជនរងគ្រោះឈ្មោះ ធៀម រុី ភេទស្រីអាយុ ៤៩ឆ្នាំ ត្រូវបុរសជាប្តីឈ្មោះ ខៀវ សាំង អាយុ៥១ឆ្នាំកាប់២ពូថៅពីក្រោយគឺ១ពូថៅត្រូវក្បាលធ្លាយខួរនិង១ពូថៅទៀតចំសៀតផ្កាខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។ ចំណែកជនសង្ស័យជាប្តីវិញ ក្រោយពីកាប់ប្រពន្ធស្លាប់ហើយបានចាក់ខ្លួនឯង៣កាំបិតធ្លាយពោះតែមិនស្លាប់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសង្គមថ្មី ចាប់វ៉ៃខ្នោះនាំយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

លោកវរសេនីយ៍ទោ វណ្ណា រ៉េត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌបានឱ្យដឹងថា នៅវេលាម៉ោងនិងថ្ងៃខាងលើ ជនសង្ស័យបានផឹកស្រា.សអស់កន្លះលីត្របណ្តាលឱ្យស្រវឹងហើយនិងនៅមានស្រាកាន់នឹងដៃមួយដបទៀត។ ខណៈកំពុងស្រវឹងជនសង្ស័យក៏បានយកពូថៅទៅពុសអុស ពេលនោៈប្រពន្ធឃើញប្តីស្រវឹងក៏បានស្រែកជំទាលជេរប្តីធ្វើឱ្យកើតទៅជាជម្លោះ។ ពេលនោះស្ត្រីជាប្រ
ពន្ឋបាននិយាយទៅកាន់ប្តីថា បើឯងគ្រាន់បើសម្លាប់អញទៅ! ដោយប្រហែលជាអត់ទ្រាំនឹងប្រពន្ធជេរមិនបានទើបបុរសជាប្តីយកពូថៅដែលកំពុងពុសអុសនោះកាប់ទៅលើប្រពន្ធយកម៉ាឈ្នះដៃបណ្តាលឱ្យប្រពន្ធស្លាប់តែម្តង ៕

...

ដោយ៖ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print