សម្ដេចក្រឡាហោម ស ខេង អញ្ជើញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ

ចែករំលែក៖

 

ខេត្តព្រះវិហារ : រដ្ឋបាលខេត្តព្រះវិហារបានបញ្ជាក់ថា, ៖ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាល នៃអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមុលដ្ឋាខេត្តព្រះវិហារ លោក លោកស្រីរដ្ឋលេខាធិការនិងអគ្គនាយកនៃក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្តអភិបាលខេត្តព្រះវិហារ លោកអភិបាលខេត្តជាប់ព្រំប្រទល់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក និងមន្រ្តីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលាខេត្តព្រះវិហារ ។

មានប្រសាសន៍ស្វាគមន៍នាឱកាសនោះលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត បានសម្ដែងនូវ​គារវកិច្ច​គោរព​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត ​ចំពោះ​​​វត្តមានដ៏ឧត្ដុង្គឧត្ដម របស់​​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាស​ដ៏មមាញឹក​ ពី​ភារកិច្ច​ដឹកនាំ​ អញ្ជើញ​មក​​ជាអ​ធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​​ប្រកាស​ចូល​កាន់មុខ​តំណែង​អភិបាល អភិបាលរង​ នៃគណៈអភិបាលខេត្ត​ព្រះវិហារ​​ នាពេល​នេះ​​។ លោកអភិបាលបន្តថាសមិទ្ធផលសំខាន់ៗ ​ដែលរដ្ឋបាលខេត្តព្រះវិហារសម្រេចបាន ពីដំណាក់កាលមួយ​ទៅ​ដំណាក់​កាល​​មួយ​​រហូត​បច្ចុប្បន្ននេះ​​ គឺដោយសារយើងមានការដឹកនាំដ៏ត្រឹមត្រូវ​ខាង​នយោបាយ​នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​​ស្ថានភាព​របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយក​​​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​មាន​ការចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពីសំណាក់​ សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​និង​ការ​ចូលរួមជាប្រចាំ​​ពីសំណាក់​ លោក មាស សុភា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុម​ការងារ​​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ​, លោកស្រី សមាជិកព្រឹទ្ធសភា, លោក អ្នក​តំណាងរាស្ត្រ,​ សមាជិក​ក្រុម​ការងារ​,​ ថ្នាក់ដឹកនាំខេត្ត, គ្រប់​ជាន់ថ្នាក់​

បន្ទាប់ពីបានស្តាប់ការប្តេជ្ញាចិត្ត លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារដែលទើបឡើងកាន់តំណែងសម្តេចក្រឡាហោម ស ខេង បានណែនាំដល់មន្រ្តីរាជការថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំបន្តរក្សាស្ថិរភាពនយោបាយ សន្តិសុខ សាធារណៈ ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមច្រករបៀង ទប់ស្កាត់ការលាងលុយកង្វក់ ការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ។ បន្តខិតខំការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយះខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី ការដោះស្រាយបញ្ហាជំងឺកូវីដ ១៩ បន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ។
បន្ថែមពីនោះសម្តេចក្រឡាហោម បានសំណូមពរដល់អាជ្ញាធគ្រប់លំដាប់ថ្នាក់បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ការខិតខំបន្តអនុវត្តកម្មវិធីកំណែទម្រង់វិជ្ឍការ វិសហមជ្ឍការ ដំណាក់កាលទី២(២០២១-២០៣០) ការផ្ទេរធនធាន និងសិទ្ធអំណាចដល់ថ្នាក់ក្រោមជាតិជាដើម។

ជាចុងក្រោយសម្តេចក្រឡាហោម បានសំណូមពរឲ្យមានសាមគ្គីភាពល្អក្នុងជួរគណៈអភិបាល និងក្រុមប្រឹក្សាខេត្តសំដៅប្រសិទ្ធភាពនៃការងារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដោះស្រាយបញ្ហាក៏ដូចសំណូមពរនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

សូមបញ្ជាក់ថា: លោក គីម រិទ្ធី អគ្គនាយករងនៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបានព្រះតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ស្របពេលឯកឧត្តមប្រាក់ សុវណ្ណ ត្រូវចូលនិវត្តន៍ និងអភិបាលរងខេត្តចំនួន០២រូបត្រូវតែងតាំងរួមមានលោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុធ្ធី ជាអភិបាលរងថ្មី ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print