Premier League រដូវកាលថ្មីចាប់ផ្តើម៖ ហង្សក្រហមប្រកួតក្រៅដី ខណៈ Everton ត្រូវធ្វើការធ្ងន់ប៉ះ Chelsea

ចែករំលែក៖

ការប្រកួតក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេសគឺ Premier League រដូវកាលថ្មី ២០២២២០២៣ បានចាប់ផ្តើមហើយដោយមាន១ប្រកួតបានប្រកួតរួចរាល់ហើយកាលពីរាត្រីថ្ងៃសុក្រ។ សម្រាប់រាត្រីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យគឺមានការប្រកួតច្រើនដែលក្រុមទាំងអស់នៅលីកកំពូលមួយនេះនឹងត្រូវប៉ះគ្នា។

 សម្រាប់ពេលវេលាប្រកួតនៅ Premier League រាត្រីថ្ងៃសៅរ៍នេះមាន៦គូ ដែលនឹងអង្រួនអ្នកដែលចូលចិត្តទស្សនាបាល់ទាត់នៅអឺរ៉ុបច្បាស់ជាជក់ចិត្ត ដោយការប្រកួតបើកឆាកដំបូងគឺជាការប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះ Fulham នឹងក្រុមហង្សក្រហម Liverpool វេលាម៉ោង៦និង៣០នាទីល្ងាច។

 បន្ទាប់ពីការប្រកួតក្រុមខាងលើនៅវេលាម៉ោង៩យប់ថ្ងៃសៅរ៍ដដែលនេះមាន៤ក្រុមដែលត្រូវប្រកួតដំណាលគ្នា។ ក្នុងនោះក្រុមAFC Bournemouth ប៉ះក្រុមភ្ញៀវ Aston Villa, ក្រុម Leeds United ប៉ះក្រុម Wolverhampton, ក្រុម Newcastle United ប៉ះក្រុម Nottingham Forest, ក្រុមមាន់ខ្នាយមាស Tottenham Hotspur ប៉ះក្រុម Southampton

 សម្រាប់មួយគូទៀតដែលជាគូជក់ចិត្តគឺក្រុមម្ចាស់ផ្ទះ Everton ត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះក្រុមខ្លាំងតោខៀវ Chelsea នៅវេលាម៉ោង១១និង៣០នាទីយប់ម៉ោងនៅកម្ពុជា។

 ងាកមកការប្រកួតសម្រាប់ថ្ងៃអាទិត្យទី៧ ខែសីហានេះវិញមានការប្រកួតចំនួន៣គូ គឺក្រុមម្ចាស់ផ្ទះ Leicester City ប៉ះក្រុមភ្ញៀវBrentford នៅវេលាម៉ោង៨យប់, ក្រុមបិសាចក្រហម Manchester United ប៉ះក្រុមភ្ញៀវ Brighton វេលាម៉ោង៨យប់ដូចគ្នា។ចំណែកគូចុងក្រោយគឺក្រុមម្ចាស់ផ្ទះ West Ham United ត្រូវប៉ះក្រុមខ្លាំងមេឃខៀវ Manchester City វេលាម៉ោង១០និង៣០នាទីយប់។

 ការប្រកួតសម្រាប់សប្តាហ៍ទី១នៃក្របខ័ណ្ឌ Premier League រដូវកាលថ្មីនេះបានរកឃើញក្រុមដែលទទួលបាន៣ពិន្ទុមុនគេរួចហើយគឺក្រុមកាំភ្លើងធំ Arsenal ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល២ទល់០ក្នុងការប្រកួតកាលពីរាត្រីថ្ងៃសុក្រ។

 គួររំលឹកថា កាលពីរដូវកាល២០២១២០២២ ក្រុមដែលជាម្ចាស់ជើងឯក Premier League គឺក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមលេខ២ Liverpool តែ១ពិន្ទុប៉ុណ្ណោះ។ ក្រុម Manchester City ក៏បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរក្នុងក្របខ័ណ្ឌកំពូល Champions League កាលពីរដូវកាលមុន ប៉ុន្តែត្រូវចាញ់ក្រោមថ្វីជើងក្រុមអធិរាជស Real Madrid (រូបភាព BBC Sport/soccerway)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print