ផ្លូវក្រាលក្រួសក្រហមចំនួន០២ខ្សែ ប្រវែង៨៤០ម៉ែត្រ ដែលលំបាកធ្វើដំណើរ នៅក្រុងស្ទឹងសែន នឹងលើកគម្រោងជួសជុលឡើងវិញនៅពេលឆាប់ៗនេះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដើម្បីសម្រួលដល់ដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកំពង់សំរោងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំអមដំណើរដោយលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន លោក សោម ភី ចៅសង្កាត់ស្រយ៉ូវ និងក្រុមការងារបានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែង នូវផ្លូវក្រាលក្រួសក្រហម ចំនួន០២ខ្សែ មានប្រវែង ៨៤០ម៉ែត្រ ដែលដែលទទួលរងការខូចខាតនៅក្នុងរដូវវស្សានេះ ធ្វើអោយប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ។

រដ្ឋបាលខេត្តកំពង់ធំនឹងលើកគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមនេះឡើងវិញ ឲ្យក្លាយទៅជាផ្លូវល្អ ផ្លូវមានគុណភាព ដើម្បីបង្កភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ទន្ទឹមនឹងនោះដែរលោក អភិបាលខេត្តកំពង់ធំ ជំរុញអោយអាជ្ញាធរមូលដ្ឋានទាំងអស់ ខិតខំយកចិត្តទុកដាក់អំពី បញ្ហាប្រឈម សំណូមពរ ក៏ដូចជាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសនៅក្នុងរដូវវស្សានេះ សូមពុកម៉ែបងប្អូន រក្សានូវសុវត្ថិភាព កុមារតូចៗ មនុស្សចាស់ ជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ៕

...

ដោយ៖ មុន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print