ខេត្តព្រះវិហារ : លោក គីមរិទ្ធី អភិបាលខេត្តព្រះវិហារបានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ដល់ថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ នៅវត្តកែវសិក្ខាគិរីស្វារៈប្រាសាទព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
បើតាមរដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា, លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារដែលទើបតែប្រកាសចូលកាន់តំណែងថ្មី រួមជាមួយនិងលោកស្រី ជាភរិយាព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់នៅវត្តកែវសិក្ខាគិរីស្វារៈលើខ្នងភ្នំប្រាសាទព្រះវិហារ និងបន្តដំណើរអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារនៅចំណុចពើយលោកតាឌី ប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២៕
ដោយ : សិលា