គ្រោះអគ្គិភ័យសម្លាប់មនុស្ស១០នាក់នៅភាគខាងកើតអាមេរិក

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស១០នាក់ដែរបានស្លាប់ ក្នុងនោះមានកុមារ៣នាក់ ក្នុងគ្រោះអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងនៅរដ្ឋ Pennsylvania នាថ្ងៃទី៥ខែសីហាពេលវេលានៅអាមេរិក។

កម្លាំងប៉ូលិសបានឱ្យដឹងថា អណ្តាតភ្លើងបានឆាបឆេះនៅព្រឹកថ្ងៃទី៥ខែសីហាលើផ្ទះមួយក្នុងតំបន់ Nescopeck ស្ថិតនៅភាគខាងកើតរដ្ឋ Pennsylvania ។ អណ្តាតភ្លើងបានឆាបឆេះផ្ទះមួយខ្នងកម្ពស់២ជាន់។ កុមារ៣នាក់ស្លាប់មានអាយុពី ៥-៧ឆ្នាំ ក្រៅពីនេះគឺមានអាយុ១៩-៧៩ឆ្នាំ ។ ជាមួយគ្នានេះដែរ ក៏មានមនុស្ស៣នាក់រួចផុតពីក្តីស្លាប់។
សារព័ត៌មាន New York Times បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យ Harold Baker មកពីក្រុមហ៊ុនពន្លត់អគ្គិភ័យស្ម័គ្រចិត្ត Nescopeck បានទៅដល់កន្លែងកើតហេតុមុនគេបង្អស់។
កម្លាំងសន្តិសុខអាមេរិកក៏បានបញ្ជូនទៅកាន់កន្លែងកើតហេតុជួយស្វែងរកជនរងគ្រោះ។ មកទល់ពេលនេះគឺមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យមានគ្រោះអគ្គិភ័យខាងលើនោះឡើយ គឺក្រុមជំនាញកំពុងតែស្រាវជ្រាវ ៕ ដោយធីរីណា

...

រូប​ថត​ :VNEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print