មន្ត្រីជំនាញផ្នែកផលិតមីស៊ីលរបស់កោះតៃវ៉ាន់ស្លាប់នៅក្នុងសណ្ឋាគារ

ចែករំលែក៖

អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតអាវុធនៃស្ថាប័នការពារជាតិកោះតៃវ៉ាន់ត្រូវបានគេរកឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ នាព្រឹកថ្ងៃទី៦ខែសីហា ។

សារព័ត៌មានតៃវ៉ាន់បានផ្សាយថា លោក Ou Yang Li-hsing នាយករងនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan ត្រូវបានរកឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារមួយនៅភាគខាងត្បូងនៃកោះនេះ។ សារព័ត៌មាន តៃវ៉ាន់ Central News Agency បានផ្សាយថា លោក Ou Yang Li-hsing ជាអនុប្រធានវិទ្យាស្ថានជាតិ ឈុនសាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (National Chung-Shan Institute of Science and Technology) ដែលជាកម្មសិទ្ធិរបស់យោធាតៃវ៉ាន់ ។ ប៉ុន្តែភ្លាមៗនោះមិនទាន់មានការបញ្ជាក់ពីមូលហេតុស្លាប់របស់លោក អ៊ូយ៉ាង មានអាយុ៥៧ឆ្នាំ នៅឡើយទេ ខណៈដែលអាជ្ញាធរតៃវ៉ាន់កំពុងបើកការស៊ើបអង្កេត។
បើតាម Central News Agency លោក អ៊ូ យ៉ាង ស្ថិតនៅក្នុងតំបន់ Pingtung ភាគខាងត្បូងកោះតៃវ៉ាន់ សម្រាប់ដំណើរកម្សាន្តធុរកិច្ចមួយ។ លោក អ៊ូ យ៉ាង បានកាន់តំណែងដឹកនាំគម្រោងអភិវឌ្ឍន៍ និងផលិតមីស៊ីលរបស់តៃវ៉ាន់ កាលពីដើមឆ្នាំ២០២២នេះ៕ ដោយ ធីរីណា

...

រូប​ថត​ :​The Standard

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print