ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីប្លន់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី០៦​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីប្លន់ម៉ូតូ។

របាយការណ៍​ដដែល​បន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង​ ៩និង​៣០នាទីយប់​ថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ និងម្នាក់ឈ្មោះ តឿ ខី ភេទប្រុស​ នៅចំណុចភោជនីយដ្ឋានមិនចាំយីហោ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកាំបិតប៉័ងតោដេញកាប់ប្លន់យកម៉ូតូនៅលើមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ក្រុម១ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ។

ចំណែក​ជនរងគ្រោះឈ្មោះ ស្រេង ភារុំ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ដឹកអីវ៉ាន់។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១-ឈ្មោះ រ៉ាន់ សា ហៅ ហ្សា ហៅ ស្រីពៅ ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ តឿ ខី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JN៩១០១។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីវិធីច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print