ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ចុកដល់បេះដូងភ្លាមៗនៅកន្លែងកើតហេតុដោយសារតែត្រូវពស់ខៀវប៉ុនមេដៃចឹក ខណៈដែលស្ត្រីរូបនោះយកដៃរាវរកប៊ីដុងទឹកក្នុងពេលយប់ ស្រាប់តែរាវចំពស់មួយក្បាលចឹកចំកូនម្រ៉ាមដៃស្ដាំ ធ្វើឱ្យស្ត្រីរូបនេះចុកចុកដល់បេះដូងភ្លាមៗ ហើយក៏ស្រែកហៅប្ដីឲ្យមកជួយ ហើយក៏នាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង០០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងចម្ការអូរបុស ក្នុងភូមិព្រះពុន្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ស្ត្រីរងគ្រោះឈ្មោះ រិន ហ៊ាន អាយុ២៧ឆ្នាំ កម្មករដកដំឡូងមី រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
បើតាមស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុរូបនាងនិងប្ដីហើយនិងកូន២នាក់នាំគ្នាមកសុីឈ្នួលដកដំឡូងមីឱ្យគេនៅចំណុចកើតហេតុខាងលើ អស់រយៈពេលប្រហែលជាង២០ថ្ងៃហើយ បាននាំគ្នាដេកនៅក្នុងចម្ការនោះ។ ស្ត្រីរងគ្រោះបន្តទៀតថា នៅពេលយប់នាងបានចងម៉ុងសម្រាប់ដេក ជួបជុំគ្រួសារនៅក្នុងចម្ការនោះ នៅពេលកំពង់ដេកលក់ដល់ជិតម៉ោង២រំលងអធ្រាត្រស្រាប់តែកូនប្រុសរបស់នាងម្នាក់ប្រាប់នាងថា ខ្ញុំស្រេកទឹកណាស់ម៉ែ បន្ទាប់មករូបនាងយកដៃទៅរាវរកធុងទឹកដើម្បីយកការក្នុងធុង ពេលនោះស្រាប់តែនាងកំពង់តែរាវចុះឡើង ក៏ទៅប៉ះពស់កំពុងសម្ងំក៏ចឹកចំកូនម្រ៉ាមដៃស្ដាំស្រែកភ្ញាក់ផ្អើលដល់ប្ដីនិងឪក្មេកទាំងយប់ ក៏នាំគ្នាកាន់ពិលនិងដំបងរត់ មករកមើលក៏ស្រាប់តែឃើញពស់ខៀវកន្ទុយក្រហម ក៏វាយង៉ាប់តែម្ដង «ចាស់ៗហៅថា ពស់ខៀវហាក់នុម៉ាន»៕
ដោយ៖ ស សារ៉េត