ភ្នំពេញ៖ នេះជាលើកទី៣ហើយដែលសាលាខណ្ឌទួលគោក ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌរួមទាំងមន្រ្តីសាលាខណ្ឌទាំងអស់បានធ្វើពិធីវាយកំទ្ទេចទូហ្គេមជាបន្តបន្ទាប់ចំនួន២២ទូ ក្នុងនោះមានប្រភេទទូហ្គេមបាញ់ត្រីចំនួន១២ទូ ប្រភេទហ្គេមបៀរនិងសេះចំនួន១០ទូ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នេះ ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌបានមានប្រសាសន៍ថា ដេីម្បីលុបបំបាត់ល្បែងសីុសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរ ។ លោកអភិបាលរងខណ្ឌមានប្រសាសន៍បន្តថា ទូហេ្គមទាំង២២ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងមូលដ្ឋានខណ្ឌទួលគោកខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។
គួររំលឹកផងដែរថា ទូហេ្គមទាំងនេះគឺជាប្រភេទហេ្គមល្បែងសីុសងដែលធើ្វបង្វក់សិស្សានុសិស្ស និងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គមទាំងនោះ ដែលបំផ្លាញលុយនិងទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។ លើសពីនេះទៀតវាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដអំពើ លួច ឆក់ ប្លន់ ដែលបង្កអសន្ដិសុខសង្គមជាដើម ៕
ដោយ៖ ស ដារ៉ា