ភ្នំពេញ៖ រឿងរ៉ាវស្នេហានៃតារាទាំង២ដួងនេះ កន្លងទៅមានទស្សនិកជនជាច្រើនបានតាមដានដោយយកចិត្តទុកដាក់បំផុត ខណៈមើលឃើញថា កញ្ញា ភិន សុដាលីស សម្រេចចិត្តមករួមរស់ជាមួយ តារាចម្រៀង និងសម្តែង ប៉ែន ចំរុង ទាំងកាត់កេរិ៍ខ្មាស់ ព្រមជាមួយនិងការកាត់កាល់ពីក្រុមគ្រួសារនោះទៀតផង។
ទីបំផុតមិនដឹងជារឿងរ៉ាវស្នេហាមួយនេះឈានដល់ដំណាក់កាលបែបណាទើបលោក ប៉ែន ចំរុង បានប្រកាសក្តែងៗដាក់ពាក្យទៅសាលាដំបូងសុំលែងលះបែកពី ភិន សុដាលីស? មកទល់និងពេលនេះ ភិន សុដាលីស កំពុងតែពពោះ៣ខែ អាចនិងត្រូវចិញ្ចើមបីបាច់ថែរក្សាកូនដោយខ្លួនឯង រឺក៏ត្រូវបង្ខំចិត្តវិលទៅអោនលំទោនសុំការអនុគ្រោះពីក្រុមគ្រួសារដើម្បីរួមរស់ជាមួយគ្នាវិញឬមួយយ៉ាងណា។
នាវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ លោក ប៉ែន ចំរុង បានបង្ហាញវត្តមាននៅសាលាដំបូងរាជធានីភ្នំពេញ ដោយគេចពីការប្រមាញ់ផងដែរ ពីក្រុមអ្នកសារព័ត៌មានឡើងទៅខាងលើយ៉ាងលឿនដើម្បីចូលឆ្លើយបំភ្លឺនិងចៅក្រមតាមបណ្ដឹងរបស់ខ្លួន៕
ដោយ៖ វឌ្ឍនា-សុខ ខេមរា