នៅថ្ងៃទី១៥ ខែសីហាក្រសួងការងារ ​នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​អាណត្តិទី២ លើកទី២

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រោងជួបជាមួយសហជីព,សមាគមរោងចក្រកាត់ដេរដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកម្មការិនីនៅឆ្នាំ២០២២ នៅថ្ងៃទី១៥ខែសីហា ឆ្នាំ ២០២២។ ជាមួយនោះសហជីពគ្រោងស្នើបន្ថែមប្រាក់ ២៥ដុល្លារក្នុងមួយខែលើប្រាក់គោល។ យ៉ាងណាក៏ ដោយវាស្ថិតនៅក្នុងការជជែកគ្នាដែលគេរំពឹងថាឈ្នួលអប្បបរមារបស់កម្មករនឹងកាន់តែប្រសើរឡើង។

ភាគីតំណាងឲ្យកម្មករនិយោជិត បានឲ្យដឹងថា ក្នុងកិច្ចចចារប្រាក់ឈ្នួលអប្បបរមា​សម្រាប់​ឆ្នាំ​២០២២ខាងមុខ សហជីព ​គ្រោងនឹងស្នើសុំបន្ថែម​ ២០ដុល្លារ ​លើប្រាក់ខែគោល ដោយ​ក្រុមសហជីពបានជួបប្រជុំគ្នាដើម្បីពិនិត្យ និងពិភាក្សាអំពីជីវភាពរស់នៅរបស់កម្មករនិយោជិត។

លោក អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា ​នៅព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២២នេះថ្លែងថា សហជីពបានជួបប្រជុំគ្នារួចហើយកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយបាន​កំណត់​តួលេខក្រៅផ្លូវការមួយហើយ។ ប៉ុន្តែសហជីពត្រូវការផ្ទៀងផ្ទាត់ព័ត៌មាន ឬ​ទិន្នន័យពីក្រុម ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលទៀត និងក្រសួងសេដ្ឋកិច្ចទៀត ដើម្បីអាច​បញ្ចេញ​តួលេខ​ចុងក្រោយបាន។

លោកប្រធានបានបន្ថែមថា បច្ចុបន្នប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរចំនួន ១៩៤ ដុល្លារ ប៉ុន្ដែប្រាក់ឈ្នួលទាំងនេះ​ មិនទាន់បានបំពេញតម្រូវការរស់នៅឱ្យបានល្អប្រសើរនៅឡើយទេ បើផ្អែក​ទៅលើការចំណាយប្រចាំថ្ងៃរបស់កម្មករនិយោជិត​ ដោយជាមធ្យមរហូតដល់ទៅ ២៩៧ដុល្លារ​ ក្នុង១ខែ។ ដូច្នេះមានតែការដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែសីហាខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​អាណត្តិទី២ លើកទី២ ស្តីពីការ​កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ ​កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប សម្រាប់ឆ្នាំ២០២២៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print