អាជ្ញាធរជាតិអប្សរា​ ចែកចាយកូនឈើចម្រុះចំនួន៩,៥២០ដើមទៀត ដល់សាធារណជន

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កូនឈើចម្រុះសរុបចំនួន ៩,៥២០ដើមទៀត ត្រូវបាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ កូនឈើដែលចែកចាយទាំងនោះរួមមាន៖

– ប្រគេនកូនឈើជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ចំនួន៤២០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តសុវណ្ណបុទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២២០ដើម ធ្នង់១០០ដើម និងបេង១០០ដើម។

– ប្រគេនកូនឈើជូនព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសាចំនួន៣,០០០ដើម ដើម្បីយកទៅដាំ និងចែកជូនតាមឃុំទាំង៩ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមទាំងចូលរួមដាំព្រៃឈើឡើងវិញនៅរមណីយដ្ឋានភ្នំតាម៉ៅផង។ កូនឈើទាំងនោះរួមមាន គ្រញូង១,៣០០ដើម ធ្នង់១,៣០០ដើម បេង២០០ដើម និងច្រេស២០០ដើម។

– ផ្តល់កូនឈើជូនតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សេង សារី មេបញ្ជាការទិសយោធភូមិភាគទី៤នៃកងទ័ពជើងគោក ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅបរិវេណទីបញ្ជាការ ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១៥០ដើម ធ្នង់១៥០ដើម ឈើទាល១០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនអ្នកស្រី យឹម សុភ័ក្រ នាយិការរងសាលាបឋមសិក្សាប្រាសាទគោកចក ចំនួន២៧០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណសាលារៀន សិ្ថតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន២០០ដើម ដើម្បីយកទៅដាំនៅបរិវេណចំណតប្រាសាទនាគព័ន្ធ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនឈើជូនលោក គី ឡាយ មេឃុំសសរស្តម្ភ ចំនួន៩៥០ដើម ដើម្បីយកទៅដាំលម្អតាមដងផ្លូវ ស្ថិតក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៤៥០ដើម និងគគីរ៥០០ដើម។

– ផ្តល់កូនឈើជូនលោក សារ៉ាត់ សារ៉ាក់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០ដើម ដើម្បីយកទៅដាំនៅបរិវេណដីសហគមន៍ សិ្ថតក្នុងភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល២០ដើម គ្រញូង១០ដើម ធ្នង់១០ដើម និងបេង១០ដើម។

– ផ្តល់កូនឈើជូនអ្នកស្រី មូល សុធីរា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្តសំរិទ្ធិជយារាម ស្ថិតក្នុងភូមិចុងកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង៨០ដើម ធ្នង់៧០ដើម និងច្រេស៥០ដើម។

– ផ្តល់កូនឈើជូនកញ្ញា យឿម ស៊ីន ប្រធានគ្រប់គ្រងនៃក្រុមយុវជនកម្ពុជា ខេត្តសៀមរាប ចំនួន២,៤០០ដើម ដើម្បីយកទៅចូលរួមជាមួយអង្គការ អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលស្រុកក្រឡាញ់ ដាំលំអតាមគេហដ្ឋាន សាលារៀន និងតាមដងផ្លូវចាប់ពីភូមិសន្ថន ដល់ភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឥន្ទនេល៧០០ដើម ព្កុល៨៥០ដើម ក្ងោក២០០ដើម និងរំដួល៦៥០ដើម។

– ផ្តល់កូនឈើជូនតំណាងលោក ឡាយ សំអៀន នាយកធនាគារជាតិនៃកម្ពុជា សាខាខេត្តសៀមរាប ចំនួន១,៣០០ដើម ដើម្បីយកទៅដាំបន្ថែមនៅដីទំនេរ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម ធ្នង់៣០០ដើម គគីរ៣០០ដើម និងឈើទាល៣០០ដើម ។

– ផ្តល់កូនឈើជូនលោក សំ សុភាព ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៣០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅភូមិប្រម៉ា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន រំដួល១០០ដើម និងរាំងទឹក៣០ដើម៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print