ខេត្តកំពង់ស្ពឺ៖ លោកយាយពិការម្នាក់បានស្លាប់យ៉ាងឣាណោចឣធម៌ក្នុងភ្នក់ភ្លើងនៅពេលដែលមេឃកំពុងភ្លៀងគាត់បានចូលទៅជ្រកក្នុងផ្ទះស្រាប់តែត្រូវរន្ទះបាញ់ចូលក្នុងផ្ទះបណ្តាលឲ្យឆាបឆេះស្លាប់យ៉ាងវេទនាបំផុត។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុភ្នំស្រួច ខេត្តកំពង់ស្ពឺ មានភ្លៀងលាយឡំនិងផ្គររន្ទះបានបក់បោកយ៉ាងខ្លាំងព្រមទាំងមានខ្យល់កន្រ្តាក់ផងបានបោកបក់បណ្តាលឲ្យរលំនិងបុើងដំបូលផ្ទះអស់២២ខ្នង ហើយមនុស្សម្នាក់ក៏រងរបួសដោយផ្ទះរលំសង្កត់ក្នុងបាតុភូតធម្មជាតិនេះផងដែរ។ ក្នុងនោះលោកយាយម្នាក់ដែលជាជនពិការជើងផងនោះក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធម៌បំផុត។ លោកយាយរងគ្រោះមានឈ្មោះ មែង ឡុង ឣាយុ៦៩ឆ្នាំជាជនពិការស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានភ្លៀងលាយឡំនិងផ្គររន្ទះបានបក់បោកយ៉ាងខ្លាំងព្រមទាំងមានខ្យល់កន្រ្តាក់ផង បានបោកបក់រលំនិងរបើកព្រមទាំងបុើងដំបូលផ្ទះជាច្រើនខ្នង។ ពេលកំពុងភ្លៀងស្រាប់តែអ្នកភូមិបានឃើញរន្ទះភ្លើងយ៉ាងធំបានបាញ់សំដៅផ្ទះលោកយាយរងគ្រោះខណៈលោកយាយកំពុងនៅក្នុងផ្ទះបណ្តាលឲ្យឆេះផ្ទះភ្លាមមួយរំពេចព្រមទាំងឆក់ជីវិតគាត់ក្នុងភ្នក់ភ្លើងស្លាប់យ៉ាងអាណោចអធមបំផុត។ អ្នកភូមិថាគាត់ខំចូលទៅជ្រកក្នុងផ្ទះហើយមិនគួរណាមកជួបរឿងឣកុសលបែបនេះសោះ។
ក្រោយកើតហេតុការណ៍អាក្រក់នេះ អ្នកភូមិគ្រប់គ្នាបានត្រឹមលាន់មាត់ថា អាណិតលោកយាយពន់ពេកណាស់តែមិនដឹងធ្វើម៉េច ម្នាក់ៗបានត្រឹមតែអាណិតមិនអាចជួយអ្វីបានឡើយ ព្រោះអ្វីៗហួសពេលអស់ទៅហើយ។ និយាយរួមគ្មាននរណាម្នាក់ចង់ជួបនូវហេតុការណ៍អាក្រក់បែបនេះឡើយ។
ក្រោយកើតហេតុក្រុមគ្រួសារព្រមទាំងឣ្នកភូមិបានរៀបចំធ្វើបុណ្យតាមប្រណពៃណីនៅភូមិកើតហេតុបន្ទាប់ពីមេភូមិបានរាយការណ៍ជូនសមត្ថកិច្ចរួច។ អ្នកភូមិក៏បានអំបាវនាងដល់សប្បុរសជនសូមមេត្តាជួយឧបត្ថម្ភដល់គ្រួសារលោកយាយផងព្រោះថា កាលគាត់នៅរស់រានមានជីវិតមានជីវភាពខ្សត់ខ្សោយណាស់។ ការធ្វើបុណ្យនេះបានអ្នកភូមិរួមនឹងអាជ្ញាធរជួយជ្រោមជ្រែងទាំងអស់៕
ដោយ៖ សេនាស័ក្តិ