ភ្នំពេញៈអនុវត្តន៍តាមបទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជារផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាត ទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្តសេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីស្ថាបន័អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលវេលាម៉ោង៣និង១៥នាទី ថ្ងៃទី ៩ ឧសភា ២០១៦ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយអង្គភាពគយ និងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចាប់ឃាត់ខ្លួនជនជាតិស្បែកខ្មៅ
នីហ្ស៊េរីយ៉ា ២នាក់ ភេទប្រុស ម្នាក់ឈ្មោះ0KAFOR IFEANYI ANTHONYនិងម្នាក់ឈ្មោះADIBE PASCHAL។
.បន្ទាប់ពីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកឃើញ និងដកហូតថ្នាំញៀនប្រភេទ កាកូអុីនចំនួន៧០ដុំ ទម្ងន់ស្មើជិត២គីឡូក្រាម ដែលជនសង្ស័យលេបលាក់ទុកនៅក្នុងពោះ ។ ជនសង្ស័យស្បែកខ្មៅ២នាក់នោះសមត្តកិច្ចនគរបាលមន្ទីប្រឆាំងគ្រឿងញៀន កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕
សហការី