សម្តេចតេជោ ហ៊ុន សែន​ អនុញ្ញាតឲ្យលោក Tô Lâm រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជួបសំដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Tô Lâm រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្រសួងទាំងពីរបានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការ ជម្រុញ និងពង្រឹកកិច្ចសហប្រតិបត្តិការនេះ
ជំរុញអោយកាន់តែរីកចម្រើនបន្ថែមទៀតរួមទាំងការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បង្កភាពងាយស្រួលដល់ពាណិជ្ជករ ទេសចរណ៍ និងប្រជាជនប្រទេសទាំងពីរក្នុងការធ្វើដំណើរឆ្លងដែនដោយងាយស្រួល។

នៅក្នុងជំនួបពិភាក្សាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ សម្តេចតេជោក៏បានប្រាប់លោក To Lam អំពីដំណើរទ្សនៈកិច្ចនៅក្នុងកិច្ចប្រជុំអន្ដររដ្ឋាភិបាលកម្ពុជា-រស្ស៊ីលើកទី៩ នៅពេលដ៏ខ្លីខាងមយខ ដើម្បីជំរុញនិងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការផ្នែកវិនិយោគ និងកិច្ចប្រតិបត្ដិមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនថែមទៀត ជាពិសេសលើការវិនិយោគ ទេសចរណ៍ ធុរកិច្ច និងសេដ្ឋកិច្ចជាដើម។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម កម្ពុជាកំពុងពង្រឹងមិត្តភាពនិងសហប្រតិបត្តិការជាមួយ បណ្តាប្រទេសជាច្រើនថែមទៀត ដើម្បីគៀងគរអ្នកវិនិយោគទុនមកវិនិយោគនៅកម្ពុជាអោយបានច្រើន ថែមទៀត៕

13178680_1012643775450786_9118031360912967578_n

13174213_1012643828784114_6215255158783796223_n

13165929_1012643878784109_4844068777155962838_n

13221072_1012643772117453_7793309037049942085_n

13227176_1012643845450779_6685217911892965262_n

13177561_1012643928784104_6049642771165082176_n

13178686_1012643798784117_8014574579446062788_n

ដោយ៖ សុវណ្ណារ៉ា

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print