បាក់ដីនៅវារីអគ្គីសនីតាតៃលើខេត្តកោះកុងបណ្ដាលឲ្យស្លាប់២នាក់និងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកោះកុង៖ បុរស២នាក់បានស្លាប់ និង២នាក់ផ្សេងរបួសធ្ងន់ស្រាល ក្នុងករណីបាក់ដី​នៅក្នុងរូងទី៣ របស់ក្រុមហ៊ុនវ៉ារីអគ្គិសនីតាតៃលើ ស្ថិតនៅចំណុចស្ទឹងកែប ឃុំតាទៃលើ ​ស្រុកថ្មបាំងខេត្តកោះកុង។

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហា នេះថា ករណីកម្រនឹងជួប ប្រទះនេះ បានកើតឡើងវេលាម៉ោងជិត៧យប់ថ្ង្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយទីតាំងកើតហេតុឆ្ងាយដាច់ស្រយោលប្រមាណ ២០គីឡូម៉ែត្រពីទីរួមស្រុកទើបធ្វើឲ្យអាជ្ញាធរលំបាកក្នុងការសង្គ្រោះ។

លោកអភិបាលស្រុកថ្មបាំង បន្ថែមថា រយៈពេល៤ថ្ងៃនេះ ភ្លៀងធ្លាក់ជោគជាំស្ទើរគ្រប់មូលដ្ឋាន ដែលជា​ហេតុធ្វើចរន្តទឹកហូរពីលើខ្នងភ្នំច្រោះចុះក្រោមបង្កឱ្យបាក់ដីនៅរូងទី៣ របស់​ក្រុមហ៊ុន​វ៉ារី​អគ្គិសនី​តាតៃលើ បណ្តាលឱ្យស្លាប់​មនុស្សចំនួន ២នាក់ប្រុស និង​រងរបួសធ្ងន់​ចំនួន ២នាក់។ បច្ចុប្បន្ន​លោក​បានណែនាំដល់ម្ចាស់ក្រុមហ៊ុនត្រូវដកកម្លាំងកម្មករមករកទីកន្លែងសុវត្ថិភាពរង់ចាំអាកាសធាតុអំណោយណាពេលទើបចុះធ្វើការតាមផែនការ ចៀសវាងបញ្ហាគ្រោះថ្នាក់បន្តកើតមានឡើង។

ជនរងគ្រោះដោយសារការបាក់ដីសង្កត់លើស្លាប់២នាក់ ទី១.ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទី លំនៅភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត និងទី ២.ឈ្មោះ អ៊ុត ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំ នៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។សាកសពទាំង២បានតម្កល់ទុកនៅវត្តថ្មបាំង រង់ចាំ​សាច់ញាតិ​មកទទួលយកធ្វើបុណ្យតាមប្រពៃណី ដោយ​ក្រុមហ៊ុនអគ្គិសនីតាទៃលើ​ ក៏ត្រៀមដោះស្រាយសំណងចំពោះសពជនរងគ្រោះផងដែរ។

ដោយឡែកអ្នករងគ្រោះរបួសវិញ ទី១.ឈ្មោះ ចេន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មាន​ទីលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់) និងទី២-ឈ្មោះ បៀន អាយ ភេទប្រុស អាយុ៣១ឆ្នាំ ​មានទីលំនៅភូមិកណ្តាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល)។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

...

ដោយ៖ មុន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print