ភ្នំពេញ៖ ផ្ទះមួយល្វែងលេខ០៦K ផ្លូវបេតុង ក្បែររោងចក្រQMI ភូម៨ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវបានតុលា សម្រេចចេញសាលដឺការ បង្ខំឲ្យរុះរើចាកចេញកាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីម្ចាស់ដើមដេញឲ្យចាកចេញ តែមិនចេញរហូតដល់លក់ផ្ទះឲ្យទៅអ្នកផ្សេងហើយ នៅតែមិនចេញដដែលខណៈជួលអស់រយៈពេល៤ឆ្នាំ ។
ម្ចាស់ផ្ទះដើមមានឈ្មោះ ម៉េង លី ភេទស្រី អាយុ៥០ឆ្នាំ នៅសហរដ្ឋអាមេរិច បានឲ្យឈ្មោះ ឈឹម ចាន់នី ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាបងថ្លៃ ឲ្យទិញផ្ទះខាងលើ ហើយបងថ្លៃក៏បានជួលផ្ទះនេះទៅឲ្យឈ្មោះ ទូ ម៉េងទូច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជួសជុលម៉ូតូក្នុងតម្លៃ ៨០ដុល្លារក្នុង១ខែ តែផ្ទុយទៅវិញតម្លៃថ្លៃឈ្មួលមិនបានឡើយ ក្នុងរយៈពេល៤ឆ្នាំ មកហើយ រហូតមកដល់ពេលនេះ ទោះជាត្រូវបានបង្ខំឲ្យអ្នកជួលរើឥវ៉ា
ក្នុងប្រតិបត្តិការអនុវត្តដឺការខាងលើបុរសជាអ្នកស្នាក់នៅ និងក្រុមគ្រួសារ ខណៈដែល កំពុងប្រកបរបរ ជួសជុលម៉ូតូ ត្រូវបាន រុះរើ ឥវ៉ាន់ សម្ភារៈដាក់ក្រៅផ្ទះ រួចតុលាការចាក់សោផ្ទះ រក្សាទុកជាបណ្តោះអាសន្ន ៕
ដោយ៖ សុខាសែនជ័យ