ហុងដាសេ១២៥ប៉ះជាមួយរថយន្តកុងតឺន័រ របួសធ្ងន់២នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសបែកក្បាលបាក់ជើងហូរឈាមរណូករណែលពេញផ្លូវគួរឲ្យរន្ធត់ខណៈដែលបើកជែងរថយន្តកុងតឺន័រមួយគ្រឿងស្របទិសគ្នាក៏បះដៃចង្កូត កាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិ​កំពោតប្រស់​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត​ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា​ មាន​ម៉ូតូ​១គ្រឿងម៉ាក​ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ​​ ពាក់ស្លាកលេខស្វាយរៀង1H-6148 បើកបរដោយឈ្មោះមាស​ វត្ថា​ អាយុ​២៥ឆ្នាំ​ មុខ​របរ​កម្មករ​​ មានទីលំនៅភូមិលាប ឃុំ​កណ្ដៀងរាយ ស្រុកស្វាយទាប​​  ខេត្តស្វាយរៀង​ បើកបរ​ពីលិចទៅកើត​ មាន​ឌុប​អ្នករួមដំណើរម្នាក់ឈ្មោះយស់ ​ចំរើន​ អាយុ២២ឆ្នាំ​ មុខ​របរកម្មករ​ រស់នៅភូមិលៀប​ ឃុំ​កណ្ដៀង​រាយ​ ស្រុកស្វាយទាប​ ខេត្តស្វាយរៀង​ លុះមកដល់ចំណុចកើតហេតុខាងលើ​ ក៏បុកប៉ះនិងរថយន្តកុងតឺន័រ​ មួយ​គ្រឿឹងម៉ាកNISSAN DIESEL ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3B-6855​ ​បើកប​រពីលិចទៅកើត​​បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំង២នាក់​រងរបួសធ្ងន់។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តមិនត្រូវស្គាល់ឈ្មោះបានបើកទ្វាររថយន្តរត់គេចបាត់ស្រមោល។

បច្ចុប្បន្នជនរងគ្រោះទាំង២ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង​ រីឯវត្ថុតាងទាំង២គ្រឿង​ រក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ច្រកម្ទេស ដើម្បីបំពេញសំណុំរឿងតាមច្បាប់៕

FB_IMG_1463005881682

FB_IMG_1463005884498

FB_IMG_1463005894078

IMG-20160512-WA0013

IMG-20160512-WA0014

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print