ចិននិងកូរ៉េខាងត្បូងមានវិវាទគ្នាកាន់តែខ្លាំងជុំវិញប្រព័ន្ធមីស៊ីលការពារ

ចែករំលែក៖

វិវាទរវាងចិន នឹងកូរ៉េខាងត្បូង មានសភាពកាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងប្រព័ន្ធខែលមីស៊ីលការពាររបស់អាមេរិកដែលដាក់នៅលើទឹកដីកូរ៉េខាងត្បូង ។ សកម្មភាពទាំងនោះនឹងធ្វើឲ្យចុះខ្សោយទំនាក់ទំនងរវាងចិននឹងកូរ៉េខាងត្បូង។​

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃ១១ខែសីហា បានប្រកាសថា កូរ៉េខាងត្បូងនឹងប្រើប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិកដែលបានបំពាក់ក្នុងប្រទេសធ្វើជាមធ្យោបាយការពារខ្លួន បន្ទាប់ពីទីក្រុងប៉េកាំងបានទាមទារមិនឱ្យទីក្រុងសេអ៊ូល ដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះបន្ថែម និងដាក់កំហិតការប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះដែលមានស្រាប់។
ជាច្រើនឆ្នាំមកហើយ ប្រព័ន្ធមីស៉ីល THAAD បានក្លាយជាប្រភពនៃភាពតានតឹងទំនាក់ទំនងរវាងកូរ៉េខាងត្បូងនឹងចិន ខណៈដែលទីក្រុងប៉េកាំងអះអាងថា រ៉ាដានៃប្រព័ន្ធមីស៊ីលអាមេរិកដ៏មានឥទ្ធិពលនេះអាចលួចយកព័ត៌មានពីសកម្មភាពយោធាចិន។
ការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ក៏បាននាំទៅដល់ការដាក់ទណ្ឌកម្មពីសំណាក់ចិនលើការនាំចូលពាណិជ្ជកម្មនៃប្រទេសកូរ៉េខាងត្បូងផងដែរ បន្ទាប់ពីទីក្រុងសេអ៊ូល បានប្រកាសដាក់ពង្រាយប្រព័ន្ធការពារមីស៉ីលនេះនៅក្នុងឆ្នាំ២០១៦ ដែលធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែធ្លាក់ចុះ៕ ដោយ ធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print