លោក​ឧត្តមសេនីយ៍​ ម៉ុ​ន​ មាគ៌ា​ ដឹកនាំ​កងកម្លាំង​ចុះ​ជួយ​អន្តរាគមន៍​បងប្អូន​ប្រជាពលរដ្ឋ​ ប្រឈម​នឹង​ការ​បាក់​ស្រុត​ផ្ទះ​ចូល​ទន្លេ​ និង​ពិនិត្យ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​កំពុង​ហក់​ឡើង​ខ្ពស់​

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្រោម​ការ​ដឹកនាំ​របស់​ លោកបណ្ឌិត​ ជាម​ ច័ន្ទ​សោភ័ណ​ អភិបាល​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ កាលពីយប់ថ្ងៃ​សុក្រ​ ទី​១២​ ខែសីហា​ លោក​ឧត្តមសេនីយ៍ត្រី​ ម៉ុ​ន​ មាគ៌ា​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ដឹកនាំ​កងកម្លាំង​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ មួយ​ចំនួន​ ចុះ​ជួយ​រុះរើ​ផ្ទះ​ និង​សម្ភារៈ​មួយ​ចំនួន​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ប្រឈម​នឹង​ការ​បាក់​ដី​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​ ។​

​របាយការណ៍​ដដែល​បន្តថា​ នាពេលយប់មិញនេះ​ គឺ​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​យ៉ាង​គំហុក​ ដែល​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី​ច្រើន​កន្លែង​ នឹង​អាច​បង្ក​ឲ្យ​ខូចខាត​ផលដំណាំ​ និង​សម្ភារៈ​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។​ លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏​បាន​បន្ត​ចុះ​ទៅ​ពិ​ត្យ​មើល​ ស្ថានភាព​ទឹកជំនន់​ និង​ដី​ច្រាំង​ទន្លេ​ ដែល​បម្រុង​នឹង​បាក់​ស្រុត​ផង​ដែរ​ ។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ មេត្តា​យកចិត្តទុកដាក់​ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ចំពោះ​គ្រោះ​មហន្តរាយ​នានា​ ដូច​ជា​ទឹកជំនន់​ ខ្យល់​កន្ត្រាក់​ ជាដើម​ ។​

​ក្នុង​ករណី​ចាំបាច់​ ឲ្យ​កងកម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ជួយ​អន្តរាគមន៍​ ២៤​ម៉ោង​ សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​ស័​ព្ទៈ​ ០៧១​ ៤៤​ ២២​ ៦៦៦​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print