ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid និងអ្នកចាំទី Thibaut Courtois រួមនឹងខ្សែបម្រើ Kevin De Bruyne របស់ក្លិប Manchester City កំពុងឈរឈ្មោះសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០២១–២០២២ របស់ UEFA បន្ទាប់ពីបានជាប់ក្នុងបញ្ជីសម្រាំងកីឡាករចំនួន១៥នាក់។ នេះបើតាមស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានប្រកាសកាលពីថ្ងៃសុក្រ។
អ្នកឈ្នះនឹងត្រូវបានប្រកាសជាមួយនឹង UEFA Men’s Coach of the Year និងជាកីឡាករ និងជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំក្នុងការប្រកួតវគ្គចែកពូល Champions League ឆ្នាំ២០២២–២០២៣ ក្នុងទីក្រុង Istanbul នៅថ្ងៃទី២៥ ខែសីហា។
Benzema និង Courtois បានជួយ Real Madrid បំបែកកំណត់ត្រាជើងឯកអឺរ៉ុបលើកទី១៤ កាលពីរដូវកាលមុន ខណៈដែល De Bruyne បានដឹកនាំ Man City ឱ្យឈ្នះពាន Premier League ដែលជាពានរង្វាន់៤របស់គាត់ក្នុងរយៈពេល៧រដូវកាលនៅក្លិប។
ក្នុងចំណោមបេក្ខភាពផ្សេងទៀតសម្រាប់ពានរង្វាន់នេះគឺ Robert Lewandowski របស់ Barcelona, Luka Modric របស់Real Madrid និង Sadio Mane របស់ Bayern Munich ។
លោក Carlo Ancelotti របស់ Real Madrid, លោក Pep Guardiola របស់ Man City និងលោក Juergen Klopp របស់Liverpool ស្ថិតក្នុងចំណោមបេក្ខភាពគ្រូបង្វឹកបុរសឆ្នើមប្រចាំឆ្នាំផងដែរ។ ជាមួយគ្នានេះស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុប UEFA នឹង ដាក់ឈ្មោះ បេក្ខភាព សម្រាប់ ពាន រង្វាន់ ស្ត្រី នៅ សប្តាហ៍ ក្រោយ ៕ (រូបភាព ៖ Reuters/CNA)