អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖​ ណែនាំ​មន្រ្តីនគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋនៅតាមគោលដៅនានា

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា​ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។

ជាក់ស្ដែង​យោងតាមរយៈសារសំឡេងរបស់លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងណែនាំដល់មន្រ្តីនគរបាល​ចរាចរណ៍​យ៉ាងដូច្នេះថា៖

*ទី១៖ ករណីភ្លើងស្តុប៖ បើសិនភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ 

*ទី២៖ ករណីភ្លើងលឿង៖ នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ

*ទី៣៖ ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍ សូមកុំឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍។

សូមជម្រាបថា​ ចំពោះការណែនាំបន្ថែមរបស់លោកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលចរាចរណ៍ នៅតែផាកពិន័យពលរដ្ឋខុសពីការណែនាំ ហើយក៏មានការប្តឹងពីប្រជាពលរដ្ឋ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print