ប្រទេសចិនរកឃេីញផ្ទុះជំងឺ​ឡានយ៉ា​ និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់​ នៅខេត្តសានតុង​ និងខេត្តហឺណាន​

ចែករំលែក៖

ភ្នំពេញ : ប្រទេសចិនរកឃេីញផ្ទុះជំងឺ​ឡានយ៉ា​ និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់​ នៅខេត្តសានតុង​ និងខេត្តហឺណាន​ ។ ជំងឺឡានយ៉ា​នេះបង្កឡេីងដោយវីរុស​ឈ្មោះ​ ហេនីប៉ា​ (Henipavirus) ។ គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរ​ព្រៃ និងប្រភេទសត្វកកេ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីនាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

បានបន្តថា, រោគសញ្ញា​:​ គ្រុនក្តៅ​ ក្អក​ អស់កំលាំង​ មិនឃ្លានអាហារ​ គ្រាប់ឈាមស​ និងប្លាកែតថយចុះ​ ។ មិនមានភស្តុតាងឆ្លងពីមនុស្សទៅ

មនុស្សទេ​និងមិនមានឱសថព្យាបាល​ និងវ៉ាក់សាំងទេ​ ។

សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលកម្ពុជាបាន ប្រាប់ពី កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៩១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៧,៥៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៣,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៤,៦៧%។

សូមជម្រាបថា, រហូតដល់ ថ្ងៃទី១៣ ខែសីហា​​​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៨នាក់​ (ឆ្លងសហគមន៌​:​ ២៨ និងនាំចូល:​ ០) និងមានជាសះស្បេីយ​ ៤០ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ ១៣៧២០៧​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​ ១៣៣៨៩០ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 3030521  ស្មេីនឹង​ 179320  ក្នុង១លាន នាក់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print