អូស្រ្តាលីកាំទ្រចំពោះប្រតិបត្តិការផ្នែក នាវារបស់អាមេរិកនៅសមុទ្រចិនខាងជើង

ចែករំលែក៖

ប្រទេសអូស្រ្តាលីបានបង្ហាញនូវជំហរគាំទ្រចំពោះប្រតិបត្តិការផ្នែកនាវារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសចិនថាជាទង្វើគំរាមកំហែង យ៉ាងខុសច្បាប់ដល់សន្តិភាព។

នាវាពិឃាតអាមេរិកឈ្នោះ USS William P. Lawrence បានធ្វើដំណើរចម្ងាយ ប្រហែល២២គីឡូម៉ែត្រពីតំបន់ Fiery Cross Reef ដែលកាន់កាប់ដោយប្រទេសចិន។

លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសរបស់អូស្រ្តាលី បាននិយាយនៅក្នុងវិទ្យុអូស្រ្តាលីABCថា “ក្រោមច្បាប់អន្តរជាតិ ប្រទេសទាំងអស់មានសិទ្ធិសេរីភាពធ្វើដំណើរដោយនាវា ឬហោះហើរនៅក្នុងសមុទ្រចិនខាងត្បូង។ ខ្ញុំយល់ថាអាមេរិក គ្រាន់តែអនុវត្តសិទ្ធិដែលខ្លួនមានជាយូរមកហើយក្នុងប្រតិបត្តិការជាប្រចាំរបស់ពួកគេ”។

គួរបញ្ជាក់ថាអាមេរិកនិងចិនបានចោទប្រកាន់គ្នាទៅវិញទៅមកថាបង្កើនកម្លាំងយោធានៅលើសមុទ្រចិន។ ប្រទេសចិនបានកាន់កាប់តំបន់មួយភាគធំដោយប្រកាសថានឹងបង្កើតកោះសិប្បនិមិត្តនិងសំណង់ជាច្រើននៅក្នុងដែនដីដែលមានជម្លោះ នេះ ខណៈអាមេរិកបន្តបន្ថែមកម្លាំងយោធានិងធ្វើសមយុទ្ធនៅតំបន់នោះដែរ៕

download

...

ប្រែសម្រួល៖ ដេ វីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print