​ការបាន២ឆ្នាំមានកូនមួយប្តីវាយធ្វើបាបនិងមានស្រីថ្មី ទ្រាំលែងបានពកូនទៅសុំលែងលះ

ចែករំលែក៖

ភ្នំពេញ ​៖ ​ដោយទ្រាំនឹងប្តីកំណាចវាយធ្វើបាបនិងមានស្រីថ្មី ធ្វើឲ្យស្ត្រី​ម្នាក់​ដែលមាន​ស្នាម​ជាំ​របួស​ពេញ​ខ្លួន បាន​​បី​​កូន​ស្រី​អាយុ​៨​ខែ​​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ប្ញស្សី​កែវដើម្បីសុំលែងលះគ្នាទាំងព្រឹក ។
​​ហេតុការណ៍នេះកើតឡើងកាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា ​​២០១៦ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ខណ្ឌឫស្សីកែវ ។
មន្រី្តនគរបាលប៉ុស្តិ៍ឫស្សីកែវបានឲ្យដឹងថា ស្ត្រី​​រងគ្រោះ​​ឈ្មោះ​​ចាន់ ណា​រ៉ា​ អាយុ​៣២​ឆ្នាំ ​​​ ​មាន​​ប្តី​ឈ្មោះងួ​ន សុខ ​អាយុ​៣៥​ឆ្នាំ ​អតីត​ប៉ូលិស​នៅ​ក្រុង​តា​ខ្មៅ​ ​ មានទីលំនៅ​ផ្ទះ​គ្មាន​លេខ​ក្រុម​​២ ភូមិ​មិត្តភាព សង្កាត់ប្ញស្សី​កែវ ខណ្ឌប្ញស្សី

ស្រី្តរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំង​​ទឹកភ្នែក​ថា នាង​និង​ប្តី​​​រៀប​ការ​​ហើយ​រួម​រស់នៅ​ជាមួយ​គ្នា​បាន​រយៈ​​២​ឆ្នាំ​មក​ហើយ ដោយ​បានកូន​ស្រី​អាយុ​៨​ខែម្នាក់ ​។ ​កា​ររស់នៅ​ជាមួយ​គ្នា​ មុន​ដំបូង​ល្អូក​ល្អិន​ណាស់​ តែ​ពេល​បានកូន​​មួយ លោក​ប្តីមិន​គិតពី​រកសីុ​ចិញ្ចឹម​ប្រពន្ធ​កូន​នោះ​​ទេ គិតតែ​​ពី​ដើរ​លេង​ផឹកសីុចាយ ​មិន​ដែល​មាន​សេចក្តីសុខ​ ជាពិសេសមានស្រីថ្មី​និង​ប្រើ​ហិ​ង្សា​ មក​​លើរូបគាត់​​គ្មានលស់ថ្ងៃទេ ។
នៅ​វេលា​ម៉ោង​ប្រមាណ​ ៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភាឆ្នាំ២០១៦ គាត់​មាន​​បំណង់ចង់​ឱ្យ​​ប្តី​ធ្វើការ​ និង​​​រៀបចំ​ឯកសារ​ឱ្យ​ប្តី​ទៅ​ដាក់​ពាក្យតែ​ប្តី​មិន​ព្រមទៅតែបែរជាបង្ក​​ទំនាស់​ហើយប្តីបានចាប់​​វាយ​មក​លើ​គាត់​និងដោយ​ទ្រាំ​ការ​ប្រើ​ហិ​ង្សា​នេះ​មិន​បាន គាត់​​បាន​ធ្វើ​ដំណើរ​មក​ប្តឹង​នគរបាល​សុំ​លែងលះ​​តែម្តងទៅ កុំឲ្យជាប់កម្មនឹងប្តីអប្រិយបែបនេះតទៅទៀត ៕

imageimage

ដោយៈ​ ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print