អាជ្ញាធរខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ

ចែករំលែក៖

កម្ពុជា-ថៃ : អាជ្ញាធរខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជានិងខេត្តស្រះកែវព្រះរាជាណា ចក្រថៃបានបង្ហាញការប្តេជ្ញារបស់ខ្លួនយ៉ាងមុតមាំក្នុងការបន្តបង្កើនពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសនោះលើកិច្ចការពង្រឹងសន្តិសុខសង្គមតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរឱ្យបាន កាន់តែ ប្រសើរឡើងថែមទៀតនោះ ។

នៅក្នុងកិច្ចប្រជុំពិភាក្សាការអភិវឌ្ឍចំណងមេត្រីភាពរវាងខេត្តទាំង២ក្រោមអធិបតីភាព លោក អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងលោក បរិនញ៉ាពោធីសាធអភិបាលខេត្ត ស្រះកែវកាលពីរសៀលថ្ងៃចន្ទ៣រោចខែស្រាពណ៍ឆ្នាំខាលចត្វាស័កព.ស២៥៦៦ត្រូវនឹងថ្ងៃទី ១៥ខែសីហា គ.ស២០២២ ម្សិលមុិញនេះនៅសាលាខេត្តបន្ទាយមានជ័យដោយភាគីទាំងពីរបានជំរុញការពង្រឹងធ្វើឱ្យប្រសើរថែមទៀតនូវចំណងមេត្រីភាពលើគ្រប់ផ្នែកឱ្យបានរីងមាំថែមទៀតដោយ រក្សាបាននិងគោរពយ៉ាង ខ្ជាប់ខ្ជួន នូវ ឯករាជ្យ ភាព អធិបតេយ្យភាព និង បូរណភាព ទឹកដី និង មានការ ទំនាក់ទំនង ល្អ វិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម សិក្សាធិការ សុខាភិបាល ទេសចរណ៍ វប្បធម៌ កីឡា សាសនាជាដើមនោះ ។

លោក អ៊ុំរាត្រីខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍនៅតាមព្រំដែននិងដើម្បីដោះស្រាយបញ្ហារួមគ្នានិងការទប់ស្កាត់ការរីករាលដាលនៃវិវាទឬប៉ះ ពាល់ដល់ការអភិវឌ្ឍលើគ្រប់វិស័យផ្សេងៗ។កន្លង មក ភាគី ទាំង ២ តែងតែមាន កិច្ចប្រជុំ ប្តូរ វេន គ្នា ការ ធ្វើ ទស្ស កិច្ច សិក្សា និង ការ ពិភាក្សា ដោះស្រាយ ដើម្បី ទប់ស្កាត់ នូវ បទល្មើស ឆ្លង ដែន ដូច ឆ្លង ដែន ខុសច្បាប់ ការ ជួញដូរ មនុស្ស ការ ជួញដូរ គ្រឿងញៀន ការ រត់ពន្ធ ទំនិញ ខុសច្បាប់ និងទំនិញខូច គុណភាព ជាដើម ។
នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានឯកភាពកំណត់យកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខ្លងឡឹកជាច្រកសម្រាប់ប្រគល់ទទួលពលករកម្ពុជាដែលមានបំណងវិលត្រឡប់ចូលមកកម្ពុជានិងបិទទីតាំងប្រគល់ ទទួលពលករនៅច្រករបៀងអូរបីជាន់និងអនុវត្តចាប់ពីថ្ងៃទី១ខែកញ្ញាឆ្នាំ ២០២២តទៅ។
ភាគីទាំងពីរបានឯកភាពអនុញ្ញាតឱ្យរថយន្តនិងយានយន្តគ្រប់ប្រភេទនៃប្រទេសទាំងពីរដែលមានឯកសារគ្រប់គ្រាន់អាចធ្វើដំណើរចេញចូលតាមច្រកទ្វារព្រំដែននៃខេត្តទាំងពីរចាប់ពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២២នេះតទៅ។ភាគីទាំងពីរបានគាំទ្រការបើកឱ្យដំណើរការច្រកអន្តរជាតិស្ទឹងបត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទល់នឹងច្រកបានណងអៀនស្រុក អារញ្ញប្រាថេតខេត្តស្រះកែវដើម្បីផលប្រយោជន៍ពណិជ្ជកម្មឆ្លងព្រំដែននិងគាំទ្រការបើកច្រក ព្រំដែនអូរនាងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទល់និងច្រកព្រំដែនប៉ារ៉ៃស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ។
ភាគីទាំងពីរបានឯកភាពគ្នាគាំទ្រដំណើរការបើកច្រកទ្វារព្រំដែនបង្គោលសីមាលេខ៤៣ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យទល់នឹងច្រកទ្វារព្រំដែនណងម៉ាក់ម៉ូនឃុំណងម៉ាក់ម៉ូនស្រុកគោកធ្យូងខេត្តស្រះកែវ។ភាគីទាំងពីរមានឆន្ទៈក្នុងការរួមសហការគ្នាអនុញ្ញាតឱ្យរថយន្តសង្គ្រោះបន្ទាន់ឬរថយន្តសម្រាប់ដឹកអ្នកជំងឺនៃប្រទេសទាំងពីរដែលបានឯកភាពនិងទាក់ទងការងារនៅការិយាល័យកណ្តាលក្នុងការបញ្ជូនអ្នកជំងឺឆ្លងប្រទេស(ការិយាល័យកណ្តាលប៉ោយប៉ែត.អារញ្ញប្រាថេត)ដោយផ្អែកទៅលើការយោគយល់គ្នាទៅវិញទៅមកផ្អែកលើលក្ខខណ្ឌនៃការប្រើប្រាស់លិខិតឆ្លងដែនឬប័ណ្ណព្រំដែនលើកលែងក្នុងករណីបន្ទាន់ក្នុងការបញ្ជូនអ្នកជំងឺឆ្លងប្រទេសដោយត្រូវបញ្ជូនអ្នកជំងឺទៅមុននិងធ្វើការបញ្ជូនឯកសារតាមក្រោយ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print