ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមាន ដល់មហាជនពីការវាយប្រហារដណ្តើមគ្រប់គ្រងអ៊ុយក្រែន ពីសំណាក់រុស្ស៊ី និងធ្វើឱ្យពលរដ្ឋធ្លាក់ក្នុងភាពចលាចល ។ លោក Volodymyr Zelensky ក៏បានលើកឡើងពីសេណារីយ៉ូ នៃការវាយប្រហារដណ្តើមគ្រប់គ្រងពីរុស្ស៊ីក្នុងពេលតែ៣ថ្ងៃប៉ុណ្ណោះ។
តាំងពីចុងឆ្នាំ២០២១មក បណ្តាប្រទេសលោកខាងលិចបានព្រមានពីការវាយប្រហារ របស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ អគ្គនាយកក្រុមចារកិច្ច CIA លោក William Burns បានផ្តល់ព័ត៌មានសម្ងាត់ ដល់ទីក្រុងកៀវបានដឹងកាលពី ពាក់កណ្តាលខែមករាឆ្នាំ២០២២ថា រុស្ស៊ីនឹងបញ្ជូនទាហាន ទៅវាយប្រហារអ៊ុយក្រែន។ ប៉ុន្តែរហូតមកដល់ ថ្ងៃទី ២៤ខែកុម្ភៈ រដ្ឋាភិបាលរបស់ប្រធានាធិបតី Volodymyr Zelensky បានព្រងើយចំពោះការព្រមានខាងលើ ហើយថ្កោលទោសលោកខាងលិចថា កំពុងធ្វើឲ្យពលរដ្ឋអ៊ុយក្រែនធ្លាក់ក្នុងភាពចលាចល ។
នៅថ្ងៃទី១៦ខែសីហា ប្រធានាធិបតី Zelensky ជាថ្មីម្តងទៀត បានបន្តការពារគោលជំហរ មិនប្រកាសអាសន្នជាមុនពីសង្គ្រាមនោះឡើយ ព្រោះអាចបង្កឱ្យមានភាពចលាចលនៅក្នុងមហាជន ពលរដ្ឋនឹងចាកចេញពីប្រទេស រក្សាទុកស្បៀងអាហារ … ។
ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា ប្រសិនបើប្រកាសពីសង្គ្រាម អ៊ុយក្រែននឹងរងការខាតបង់ទឹកប្រាក់៧ពាន់លានដុល្លារក្នុង១ខែ គិតចាប់តាំងពី ខែតុលា ឆ្នាំ២០២១៕ ដោយធីរីណា
រូបថត :Ukrinform