រយៈពេល២ថ្ងៃនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងបង្រ្កាបករណីគ្រឿងញៀន៤ករណី ឃាត់ខ្លួនជនសង្ស័យ៥នាក់

ចែករំលែក៖

ខេត្តកណ្ដាល: កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អាងបានបង្ក្រាបករណីគ្រឿងញៀនចំនួន៤ករណី ក្នុងនោះចាប់ខ្លួនតាមដីការបស់សាលាដំបូង២ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥នាក់ និងមធ្យោបាយពាក់ព័ន្ធមួយចំនួន។ ការបង្ក្រាបនេះកម្លាំងនគរបាលជំនាញអនុវត្តត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥និងទី១៦ ខែសីហា ឆ្នាំ២០២២នេះ។
លោកវរសេនីយ៍ទោ ពុយ ទ្រី អធិការរងទទួលផែនគ្រឿងញៀនស្រុកស្អាងបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង នៅថ្ងៃទី១៥និងទី១៦ ខែសីហាឆ្នាំ២០២២ នេះ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ, ព្រែកអំបិល, ខ្ពប និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ធ្វើការបង្ក្រាបករណីគ្រឿងញៀនបាន៤ករណី ក្នុងនោះចាប់តាមដីការបស់សាលាដំបូង២ករណី ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ករណីទី១និងទី២ គឺបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជនសង្ស័យទី១-ឈ្មោះ ណេង ស៊ីថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន១លើកកាលពីឆ្នាំ២០២០ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន), ទី២-ឈ្មោះ សុន សរ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួននៅត្រង់ចំណុចផ្លូវលេខ១២១០ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់តូច, ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាBeat ពណ៌ខៀវ លាយស ពាក់ស្លាកលេខភ្នំពេញ 1JT-3609។ ជនសង្ស័យទី៣-ឈ្មោះ ទិត្យ ចាន់សេង  ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចលើទូកដកោះថ្មី ភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់តូច, ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភព១ផ-៨៧៤៥ និងឧបកណ៍ប្រើប្រាស់(ជក់)មួយចំនួនទៀត។
ករណីទី៣និងទី៤ចាប់តាមដីការបស់សាលាដំបូងខេត្តកណ្ដាល ឃាត់ខ្លួនជនត្រូវចោទ២នាក់ ទី១-ឈ្មោះ អុី ធួន ភេទប្រុស អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រែកក្រួស  ឃុំព្រែកអំបិល  ស្រុកស្អាង ខេត្តកណ្ដាល ។ ជននេះមានដីកាចាប់ខ្លួនចំនួន៣ ដីកាទី១ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កើតហេតុកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកក្រួស ឃុំព្រែកអំបិល  ស្រុកស្អាង ខេត្តកណ្តាល ចាប់តាមដីកាលេខ ០៦៩ .បគ ចខ ចុះថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៩ របស់លោក ឆែ វិវឌ្ឍនៈ ចៅក្រមសេុីបសួរនៃសាលាដំបូងខេត្តកណ្ដាល។ ដីកាទី២ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកក្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល តាមដីកាលេខ ០៩0 ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ របស់លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។ ដីកាទី៣ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកក្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដីកាលេខ ១៩១ដ.ក.ប.ចខ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ របស់លោក សាយ សម្ជស្សសេរី ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល។
ជនត្រូវចោទទី២-ឈ្មោះ ឡុង ផានិត ភេទប្រុស អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិទួលស្ពឺ  ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា  ស្រុកស្អាង ខេត្តកណ្តាល តាមដីកាលេខ ៦០៤  ចុះថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៧ របស់លោក គឹម ម៉េង ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។
ជនសង្ស័យទាំង៥នាក់ខាងលើ រួមទាំងវត្ដុតាងពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលជំនាញស្រុកស្អាងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីបន្តនីតិវិធី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print