អាមេរិកមានកុមារ១៤,៣លាននាក់ឆ្លងកូវីដ-១៩

ចែករំលែក៖

នៅក្នុងរយៈពេល ៤សប្តាហ៍កន្លងមកនេះ អាមេរិកមានករណីឆ្លងកូវីដ-១៩ ដល់ទៅជាង ៣៧០ ពាន់នាក់ជាកុមារ។

តាមរបាយការណ៍ របស់សមាគមមន្ទីរពេទ្យកុមារអាមេរិក AAP បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៦ ខែសីហា នៅទូទាំងសហរដ្ឋអាមេរិក មានកុមារ ១៤,៣ លាននាក់បានឆ្លងកូវីដ-១៩ ចាប់តាំងពី ការផ្ទុះរហូតមកទល់ពេលនេះ។ ក្នុងរយៈពេលពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ អាមេរិកមានកុមារដល់ទៅ ៦,៤ លាននាក់ឆ្លងកូវីដ-១៩។
តាមការប្រកាសរបស់ AAP ចំណុចសំខាន់នាពេលនេះគឺការប្រមូលផ្តុំទិន្នន័យកូវីដ-១៩ តាមក្រុមអាយុកុមារ ដើម្បីងាយស្រួលតាមដាន ។ ជាមួយគ្នានេះដែរ ទស្សនាវដ្តី Forbes នៅថ្ងៃទី ១៥ ខែសីហា បានផ្សព្វផ្សាយថា នេះជាឆ្នាំទីបីហើយ ដែលជំងឺកូវីដ-១៩ បានគំរាមកំហែងដល់វិស័យសុខាភិបាលអាមេរិក ក្នុងនោះមានកង្វះបុគ្គលិកសុខាភិបាលជាដើម។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ នៅអាមេរិកគេហទំព័រWorldometers នៅថ្ងៃពុធទី ១៧ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្ស ៥៤,១៩០ នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២៦២ នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុប ទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៩៤,៨៦៩,៩៣៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៦៣,០៨៧នាក់ និងជាសះស្បើយឡើងវិញសរុប ៩០.១៥លាននាក់៕ ដោយធីរីណា

...

រូប​ថត​:​ Getty Images/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print