វាយប្រហារគ្រាប់បែក ជាបន្តបន្ទាប់១៧កន្លែងនៅភាគខាងត្បូងក្នុងប្រទេសថៃ

ចែករំលែក៖

នៅថ្ងៃទី១៧ខែសីហា មានទីតាំង១៧កន្លែងក្នុងតំបន់ភាគខាងត្បូងប្រទេសថៃ បានរងការវាយប្រហារគ្រាប់បែកនិងដុតបំផ្លាញ។ សកម្មភាពនេះបានកើតឡើងព្រមគ្នា ទាំងនោះហើយទើបគេសង្ស័យថាជាការវាយប្រហារដោយបានឡើងគម្រោងទុកជាមុន។

កម្លាំងប៉ូលិសថៃបានប្រកាសថា ការវាយប្រហារបំផ្ទុះគ្រាប់បែកដុតបំផ្លាញកើតឡើងនៅពាក់កណ្តាលយប់សំដៅទៅលើហាងលក់ទំនិញ ស្ថានីយប្រេងសាំងនៅ៣ខេត្តភាគខាងត្បូង បណ្តាលឱ្យមនុស្ស ៧នាក់រងរបួស។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក នៅតាមបណ្តាខេត្តភាគខាងត្បូងប្រទេសថៃជាប់ព្រំដែនម៉ាឡេស៊ី ជាទីកន្លែងមានការក្រោកឈរឡើងបះបោរប្រឆាំងនឹងរដ្ឋាភិបាលថៃ និងទាមទារជាតំបន់ឯករាជ្យ ។ ខេត្តមួយចំនួននៅក្នុងតំបន់ភាគខាងត្បូងប្រទេសថៃដែលមានការបះបោរនោះរួមមានខេត្ត ប៉ាតានី យ៉ាឡា ណារ៉ាធីវ៉ាត់ និងតំបន់ជាច្រើនក្នុងខេត្តស៊ុងក្លាដែលមានជនជាតិអ៊ិស្លាមភាគច្រើនរស់នៅ។
ចាប់តាំងពីឆ្នាំ២០០៤មកមានការប៉ះទង្គិចគ្នាដោយហិង្សា សម្លាប់មនុស្សជាង៧៣០០នាក់នៅក្នុងតំបន់ភាគខាងជើង។ កិច្ចពិភាក្សាស្តីពីសន្តិភាពចាប់តាំងពីឆ្នាំ ២០១៣មក ប៉ុន្តែត្រូវបានពន្យារពេលជាបន្តបន្ទាប់ ។
ការវាយប្រហារនៅថ្ងៃទី ១៧ខែសីហានេះ បានកើតឡើងក្រោយពេលរដ្ឋាភិបាលថៃបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយក្រុម Barisan Revolusi Nasional ក្រោយរយៈពេល២ឆ្នាំខកខាន។
នៅថ្ងៃទី ១៧ខែសីហា មានទីតាមង១៧កន្លែងក្នុងតំបន់ភាគខាងត្បូងប្រទេសថៃ រងការវាយប្រហារគ្រាប់បែក ដុតបំផ្លាញ។ សកម្មភាពកើតឡើងព្រមគ្នា ទាំងនោះហើយទើបគេសង្ស័យថាជាការវាយប្រហារបានឡើបគម្រោងទុកជាមុន។
កម្លាំងប៉ូលិសថៃ បានប្រកាសថា ការវាយប្រហារបំផ្ទុះគ្រាប់បែកដុតបំផ្លាញ កើតឡើងនៅពាក់កណ្តាលយប់ សំដៅទៅលើ ហាងលក់ទំនិញ ស្ថានីយប្រេងសាំងនៅ៣ខេត្ត ភាគខាងត្បូង បណ្តាលឲ្យមនុស្ស ៧នាក់រងរបួស ។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក នៅតាមបណ្តាខេត្ត ភាគខាងត្បូង ប្រទេសថៃជាប់ព្រំដែនម៉ាឡេស៊ី ជាទីកន្លែងមានករក្រោកឈរឡើងបះបោរប្រឆាំងរដ្ឋាភិបាលថៃ និងទាមទារជាតំបន់ឯករាជ្យ ។ ទាំងមួយចំនួននៅក្នុងតំបន់ភាគខាងត្បូងប្រទេសថៃ រួមមានខេត្ត ប៉ាតានី យ៉ាឡា ណារ៉ាធីវ៉ាត់ និងតំបន់ជាច្រើន ក្នុងខេត្តស៊ុងក្លាមានជនជាតិអ៊ីស្លាមភាគច្រើនរស់នៅ។
ចាប់តាំងពីឆ្នាំ២០០៤ មកមានការប៉ះទង្គិចគ្នា ដោយហិង្សា សម្លាប់មនុស្ស ជាង ៧៣០០នាក់ នៅក្នុងតំបន់ភាគខាងជើង។ កិច្ចពិភាក្សាស្តីពីសន្តិភាព ចាប់តាំងពីឆ្នាំ ២០១៣មក ប៉ុន្តែត្រូវបានពន្យាពេលជាបន្តបន្ទាប់ ។
ការវាយប្រហារនៅថ្ងៃទី ១៧ខែសីហានេះ បានកើតឡើងក្រោយពេលរដ្ឋាភិបាលថៃបានចាប់ផ្តើមកិច្ចពិភាក្សា ជាមួយក្រុម Barisan Revolusi Nasional ក្រោយរយៈពេល២ឆ្នាំខកខាន៕

...

រូប​ថត​ :AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print