លោកឧត្តមសេនីយ៍ទោ​ ឈឿន​ ប៊ុន​ឆន​៖​ ប៉ុន្មានថ្ងៃនេះ មន្ត្រីនៃនាយកដ្ឋានវិទ្យុទាក់ទង​ បានកំពុងប្រឹងប្រែងកែលម្អស្ថានីយ៍ Digital ថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿន​ ប៊ុន​ឆន​ ប្រធាននាយកដ្ឋាន​វិទ្យា​ទាក់ទង​ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ប៉ុន្មានថ្ងៃនេះ មន្ត្រីនៃនាយកដ្ឋានវិទ្យុទាក់ទងបានកំពុងប្រឹងប្រែងកែលម្អស្ថានីយ៍ Digital ថ្មីដែលស្ថានីយ៍នេះផ្តល់ឱ្យការប្រើប្រាស់វិទ្យុទាក់ទងកាន់ដៃអាចនិយាយភ្ជាប់គ្នាពីខេត្តមួយទៅខេត្តមួយទៀតបាន និងអាចទំនាក់បានទូទាំងប្រទេសនៅពេលគ្រប់ស្ថានីយ៍តម្លើងរួច ។

លោកឧត្តមសេនីយ៍ទោ​ បានបន្ដថា​ ស្ថានីយ៍នេះក៏ធានាបានការសម្ងាត់ជាតិខ្ពស់ផងដែរ ដោយបណ្តាយអុបតិចជាកម្មសិទ្ធិរបស់ក្រសួងប្រៃសនីយ៍ កន្លងមកយើងប្រើពឹងផ្អែកលើអុបតិចក្រុមហ៊ុនវៀតណាម ។

លោកប្រធាន​នាយកដ្ឋាន​ បានគូសបញ្ជាក់ថា​ ត្រឹមថ្ងៃនេះបណ្តាខេត្តជុំវិញបឹងទន្លេសាបបានប្រើប្រាស់សាកល្បងហើយ ។​ មិនមែនរឿងងាយស្រួល ហើយចំណាយក៏ច្រើន ប៉ុន្តែឆន្ទៈមន្ត្រីគ្រប់រូបនៃនាយកដ្ឋានធំជាងបញ្ហាប្រឈម។ បើមានកញ្ចប់ថវិកាជាតិផ្តល់ឱ្យនាយកដ្ឋានដើម្បីសម្រេចគោលដៅ ពួកយើងបេ្តជ្ញានឹងប្រើប្រាស់ឱ្យចំបញ្ហា និងស្មោះត្រង់បំផុតចំពោះជាតិ ចំពោះអង្គភាព៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print