ខេត្តកណ្ដាល៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានបន្តចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ដឹកនាំដោយលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
លោកវរសេនីយ៍ឯក លន់ លុច បានបញ្ជាក់ថា ក្នុងការដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនខាងលេីនេះ គឺចាប់ពីបង្គោលបំពេញបន្ថែមលេខ ២៤៥លើ១(១) នៅស្របតាមដងទន្លេបាសាក់ រហូតដល់បង្គោលត្រីលេខ ២៤៦លើ៣ ស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីតាមដានរាល់សភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ ។
មេបញ្ជាការរូបនេះ បន្តថា ក្នុងប្រតិបត្តិការនោះជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ គ្មានអ្វីប្រែប្រួល៕
ដោយ៖សហការី