កម្លាំងចម្រុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធទី១៧ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ និងកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ សហការ​ជា​មួយ​កងកម្លាំង​អធិការដ្ឋាននគរបាលស្រុក​ព្រៃនប់ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​កម្លាំង​សមត្ថកិច្ចជំនាញ​ បានដាក់នៅលេីកំណាត់ផ្លូវជាតិលេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ២០៥-២០៦ ស្ថិតក្នុងភូមិ​ស្មាច់ដែង ឃុំ​រាម​ ស្រុក​ព្រៃនប់​​​ ខេត្តព្រះសីហនុ​ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។ 

គួរជម្រាបដែរថា​ កាលពីម្សិលមិញនេះ​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានដាក់គោលដៅលេីកំណាត់ផ្លូវជាតិលេខ​៤​ ចន្លោះគីឡូម៉ែត្រ​លេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិ​អណ្តូង​ថ្ម​ ឃុំ​អណ្តូង​ថ្ម​ ស្រុក​ព្រៃនប់​​​ ខេត្តព្រះសីហនុ ដេីម្បី​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ផងដែរ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print