រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសមុខតំ ណែងអភិបាលរងរាជធានីភ្នំពេញ ៣រូបទៀត ជាផ្លូវការ នៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញចំនួន៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ  នៅរសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ នេះហើយ។

   ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

  អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនេះ រួមមាន៖ លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វា មកជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ , លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ មកជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ។

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានធ្វើការណែនាំអោយ អភិបាលរងរាជធានីភ្នំពេញទាំង ៣រូប ដែលត្រូវបានប្រកាសតែងតាំងថ្មីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការអោយបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ។ អនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

  លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ៖ តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ  តែពេលនេះយើងបានប្រកាសតែងតាំងចំនួន៣រូបសិន នៅសល់មួយរូបទៀត យើងនិងរៀបចំឡើងបន្តទៀត។ ដូច្នេះទេ សម្រាប់អភិបាលរងទាំង៣រូបដែលបានតែងតាំងថ្មីនេះ ត្រូវបំពេញការងារអោយបានល្អជូនរដ្ឋបាលរាជធានី ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើអោយរាជធានីភ្នំពេញ កាន់តែរីកចំរើននិងកាន់តែមានសោភណ្ឌភាព។

  លោក សក់ សេដ្ឋា ក៏បានធ្វើការណែនាំអោយរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋនិងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម ។ ចំពោះកម្លាំងប្រដាប់ អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាអោយបានល្អ និងបំផុសប្រជាពលរដ្ឋអោយចូលរួមអនុវត្តធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព។ 

   លោក សក់ សេដ្ឋា បានបន្ថែមទៀតថា ដើម្បីអោយរាជធានីភ្នំពេញ មានសោភណ្ឌភាពកាន់តែល្អប្រសើរនោះ លោកស្នើអោយអាជ្ញាធររាជធានី គ្រប់គ្រងសំណង់អោយបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកំពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ អោយវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវនិងជម្រុញអោយក្រុមហ៊ុន ប្រមូលសំរាមទាន់ពេលវេលា បើទោះបីក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានអនុវត្តការងារល្អជាងមុនហើយក្តី។

    គួរបញ្ជាក់ថា៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកនេះមានចំនួន៦រូប ក្នុងនោះរួមមាន៖ លោកកើត  ឆែ ,លោក មាន ចាន់យ៉ាដា លោកហួត ហៃ  ,លោកស្រី កែវ សុខពិសី ,លោក

ស៊ុយ សេរិទ្ធ និងលោកនួន ផារ័ត្ន ។តែពេលនេះត្រូវបានបន្ថែមអោយមកកាន់តួនាទីនេះចំនួន៣រូបបន្ថែមទៀត មានន័យថា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ពេលនេះមានចំនួន៩រូបហើយ ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខណៈថ្នាក់ជាតិបានប្រតិភូកម្ម វិស័យជាច្រើនមកអោយថ្នាក់ក្រោមជាតិអនុវត្តក្នុងការផ្តល់សេវាអោយកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print