កុមារាម្នាក់ច្នៃប្រឌិតរបស់របរដែលគេចោលមកកែច្នៃជាម៉ាស៊ីនច្រូតស្រូវ ខ្នាតតូចបញ្ជាដោយ តេលេ កំពុងមានការចំណាប់អារម្មណ៏ពីមហាជន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈកុមារាម្នាក់ អាយុ១៤ឆ្នាំរស់នៅក្នុងភូមិព្រៃឬស្សី  សង្កាត់ ព្រះពន្លាក្រុងសិរីសោភ័ណ  កំពុងទាញការចាប់អារម្មណ៍ ពីសំណាក់មហាជន  ក៏ដូចជាសិស្សានុសិស្ស  ជាមួយ​និងគំនិតច្នៃប្រឌិត  ដោយបានប្រើប្រាស់របស់របរ ដែលគេបោះបង់ចោល  យកមកកែច្នៃប្រឌិតទៅជារបស់លេង  ដូចជា  ៖  ម៉ាស៊ីន ច្រូតស្រូវ  ខ្នាតតូច   បញ្ជាដោយ តេលេ( Remote) រួមនឹងរបស់លេងផ្សេងៗទៀតដូចជា  ឡាន  និងត្រាក់ទ័រជាដើម។

ក្មួយប្រុស  លឹម  វណ្ណារិទ្ធបានប្រាប់ឲ្យដឹងថាៈ ក្មួយមានអាយុ១៤ ឆ្នាំ រៀននៅថ្នាក់​ទី៨ (D)  សាលាបឋមសិក្សាសិរីសោភ័ណ    ដោយសារតែមានការស្រលាញ់  និងមានចំណង់ចំណូលចិត្តតាំងពីក្មេង  ក្នុងការកែច្នៃរបស់របរផ្សេងៗ  ទៅជារបស់លេងដោយបានប្រើប្រាស់វត្ថុដែលគេបោះចោលមានដូចជា  ៖  សំបកកេស  ចានស្នោរ  បំពង់បឺតជាដើម  ប្រមូលយកមកកែច្នៃជាម៉ាស៊ីនច្រូត  ដោយមានតេលេបញ្ជាឲ្យទៅមុខ ថយក្រោយបាន  ដូចរបស់ពិតជាដើម។

ក្មួយប្រុស បានបញ្ជាក់ថាៈម៉ាស៊ីន ច្រូតស្រូវខ្នាតតូច  គឺផ្សំឡើងពីរបស់  អេតចាយនេះ  គឺបានប្រើពេលកែច្នៃរយៈពេល១សប្តាហ៍  ទើបរួចរាល់បានចេញជារូបរាង  និងបញ្ជាបាន  ហើយបើគិតពីការចំណាយជាថវិកាអស់ប្រមាណ៤ម៉ឺនរៀលតែប៉ុណ្ណោះ។ 

ក្មួយប្រុស  លឹម  វណ្ណារិទ្ធ  បានបន្ថែមថា  ៖  ក្រោយបង្កើនម៉ាស៊ីនច្រូតស្រូវមួយនេះ  រូបគេក៏បានបង្កើនជារបស់របរលេងផ្សេងៗទៀតដូចជា  ៖  កូនឡានដឹកដី  ត្រាក់ទ័រ ជាដើម។ ជាមួយគ្នានោះរូបគេក៏ចង់បង្កើនជារបស់លេងផ្សេងៗទៀត  ភ្ជាប់ដោយបច្ចេកវិទ្យាថ្មីៗផងដែរ។ 

មួយវិញទៀតអ្វីជាបំណងប្រាថ្នារបស់ក្មួយប្រុស លឹម វណ្ណារិទ្ធ  ទៅថ្ងៃអនាគតគឺចង់ទៅក្លាយជា អ្នក​ឌីសាញមួយរូប។វណ្ណា

IMG_3993

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print