ភ្លើងឆេះព្រៃរាលដាល ទ្រង់ទ្រាយធំនៅអាល់ហ្សេរី ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

មន្ត្រីអាល់ហ្សេរី នៅថ្ងៃទី ១៧ ខែសីហា បានផ្សាយថា ភ្លើងឆេះព្រៃ បានឆេះរាលដាលទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួន ១៤ នៅភាគខាងជើងប្រទេសនេះ បណ្តាលឱ្យមនុស្ស ២៦ នាក់ស្លាប់ និង រាប់សិបនាក់ទៀតរងរបួស។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាល់ហ្សេរី លោក Kamel Beldjoud បានប្រកាសថា មានមនុស្ស ២៦ នាក់ស្លាប់ក្នុងភ្លើងឆេះព្រៃ នៅក្នុងខេត្តចំនួនពីរ គឺខេត្ត Sétif និង El Tarf នាភាគឦសាន នៃប្រទេសនេះ ជាប់ព្រំដែនប្រទេសទុយណេស៊ី ។ ក្រៅពីអ្នកស្លាប់ នៅមានមនុស្សជាច្រើន រងរបួស ដោយការរលាកភ្លើង។
កន្លងមកក្រុមពន្លត់អគ្គិភ័យ បានឱ្យដឹងថា មានមនុស្ស ៤ នាក់ត្រូវរលាកភ្លើង និង៤១នាក់ថប់ដង្ហើម ស្លាប់នៅក្នុងតំបន់ Souk Ahras ជាស្រុកមួយ ជាប់ព្រំដែនទុយណេស៊ី។ ពលរដ្ឋនៅក្នុងស្រុកនេះ បានសម្រេចចាកចេញពីផ្ទះសម្បែង ទៅកាន់តំបន់មានសុវត្ថិភាព។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានផ្សាយថាមាន ៣៥០ គ្រួសារ បានចាកចេញពីផ្ទះ នៅក្នុងតំបន់ Souk Ahras ទៅកាន់តំបន់មានសុវត្ថិភាព ក្នុងពេលដែលកម្លាំងសន្តិសុខបានសម្រេច បិទផ្លូវចេញចូលក្នុង
តំបន់នេះ។
តាមក្រុមសន្តិសុខ នៃប្រទេស អាល់ហ្សេរី បានឱ្យដឹងថា មានអណ្តាតភ្លើង ឆាបឆេះ ៣៩ កន្លែងក្នុងខេត្តចំនួន ១៤ នៅក្នុងប្រទេស អាល់ហ្សេរី។ នៅក្នុងខេត្ត El Tarf មានភ្លើងឆេះព្រៃ ច្រើនជាងគេបំផុត ដោយមាន ១៦ក ន្លែង ក្នុងនោះ មានច្រើនកន្លែង មិនទាន់គ្រប់គ្រងបាននៅឡើយ។ នៅក្នុងខេត្តនេះ មានពលរដ្ឋប្រមាណ ៥០នាក់ ចូលទៅកាន់មន្ទីរពេទ្យ ។
គិតចាប់តាំង ពីដើមខែសីហា មកទល់ពេលនេះ មានអណ្តាតភ្លើង ឆាបឆេះព្រៃឈើ ១០៦ កន្លែងនៅក្នុងប្រទេសអាល់ហ្សេរី បំផ្លាញព្រៃឈើជាង ៨០០ ហិកតា និង ១៨០០ ហិកតា វាលស្មៅ ក្នុងនោះ មានអណ្តាតភ្លើងឆាបឆេះមួយកន្លែង បង្កឡើងដោយមនុស្ស៕ ដោយធីរីណា

...

រូប​ថត​:​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print