លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការបង្កើតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួន ប្រជាពលរដ្ឋបែបអនាធិបតេយ្យ។

លោកអធិការនគរបាលខណ្ឌបានឲ្យដឹងថា,ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបនៅព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២២នេះលោកបានដឹកនាំកិច្ចប្រជុំនេះឡើងដោយមានការចូលរួមពីលោកនាយរងការិយាយល័យទទួលផែនការងារជំនាញលោកអធិការរងទទួលផែនការងារជំនាញ លោកនាយផ្នែក លោកនាយរងផ្នែក និងមន្រ្តីពាក់ព័ន្ធមួយចំនួន។ លោកអធិការខណ្ឌបានបន្តឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនេះក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការបង្កើតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួន ប្រជាពលរដ្ឋបែបអនាធិបតេយ្យ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print