អាជ្ញាធរខេត្តកំពង់ធំ សាងសង កែលម្អច្រាំងស្ទឹងសែន ឱ្យមានសោភ័ណ្ឌភាព ត្រៀមរៀបចំពិធីបុណ្យអ៊ុំទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំប្រារព្ធពិធីក្រុងពាលីសែនព្រេនបួងសួងសុំសេចក្តីសុខ ពីម្ចាស់ទឹកម្ចាស់ដី លើគម្រោងកែលម្អច្រាំងស្ទឹងសែន ឲ្យមានសោភ័ណ្ឌភាពកាន់តែល្អប្រសើរ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្នុងឱកាសនេះលោកអភិបាលខេត្តមានប្រសាសន៍ថា រដ្ឋបាលខេត្ត នឹងមានការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្តដូចនេះហើយសំណង់កែលម្អច្រាំងស្ទឹង នេះត្រូវធ្វើយ៉ាងណាស្ថាបនាឲ្យបានរួចរាល់មុនពិធីបុណ្យមកដល់ ដើម្បីងាយស្រួលដល់ក្រុមការងាររដ្ឋបាលខេត្តចុះត្រួតពិនិត្យបន្ថែមទៀតនឹងធ្វើការរៀបចំកែលម្អសោភណភាពឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។

សូមបញ្ជាក់ថាសំណង់កែលម្អច្រាំងស្ទឹងសែន មានបណ្ដោយ ១៧៣ ម៉ែត្រ និងទទឹង ៣ម៉ែត្រ ដោយចាក់បេតុង ក្រាលការ៉ូឡា និងលាតសន្ធឹងតាមបណ្ដោយសួនច្បារមាត់ស្ទឹងសែនរហូតដល់វេទិកាអុំទូក៕

...

ដោយ៖ មន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print