ដើរមកពីឃ្វាលក្របីត្រូវរន្ទះបាញ់ស្លាប់ប្ដី ប្រពន្ធរបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ គ្រោះធម្មជាតិដ៏សាហាវដោយ​រន្ទះបាញ់ស្លាប់ប្ដីយ៉ាងអាណោចអាធ័មចំណែកប្រពន្ធរងរបួសយ៉ាងធ្ងន់ធ្ងរ​ ខណៈពួកគាត់បណ្ដើរគាមកពីឃ្វាលក្របីនៅសល់តែប្រមាណ៣០ម៉ែត្រទៀតប៉ុណ្ណោះដល់ផ្ទះ។​

ហេតុការណ៍គ្រោះធម្មជាតិដោយរន្ទះបាញ់ខាងលើនេះ​ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០១៦​ ស្ថិតក្នុងភូមិព្រៃឪម៉ាល់​ សង្កាត់រលាប​ ក្រុង​-ខេត្តពោធិ៍សាត់។​

សមត្តកិច្ចនគរបាលប៉ុសិ៍្ដរដ្ឋបាលរលាបបានឲ្យដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ មឿន​ សុភ័ក្រ្ត​ អាយុ​២៦​ឆ្នាំ​ រស់នៅភូមិ​ សង្កាត់កើតហេតុ​ រីឯប្រពន្ធឈ្មោះ​ មូល​ ស្រីតូច​ អាយុ​២២​ឆ្នាំ​ ។​ សមត្ថកិច្ចបន្តថា ក្រោយពីពិនិត្យនៅជុំវិញកន្លែងកើតហេតុ​ឃើញថា​ ប្ដីប្រពន្ធរងគ្រោះពួកគាត់បានដើរបណ្ដើរគ្នាមកពីឃ្វាលក្របីនិងរកត្រពាំងរួមទាំងក្មួយប្រុសម្នាក់ទៀតផងដែរ​ គ្រានោះមេឃស្រទំពណ៌ខ្មៅកល់រកភ្លៀង​លាយឡាំខ្យល់ខ្លាំងតែមិនភ្លៀងទេ​ នៅពេលពួកគាត់ដើរជិតដល់ផ្ទះនូវសល់ចម្ងាយប្រមាណ៣០ម៉ែត្រទៀត​ ស្រាប់តែមានភ្នែកបន្ទោលឆ្វាកៗបាញ់គ្រាំងតែម្តងធ្វើឲ្យប្ដីប្រពន្ធដួលរដូករណេល​នៅលើដីវាលស្រែក្បែផ្ទះ​ ក្មួយប្រុសក៍ស្រែកហៅគេឯងឲ្យជួយបង្កការឆោឡោតែម្តង​ នូវពេលបងប្អូនរត់មកស្រវ៉ាលើកបុរសជាប្ដី ប៉ុន្តែគាត់បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ​ ចំណែកប្រពន្ធរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមឯផងដែរ។​

ប្រភពព័ត៌មានពីនគរបាលបន្តទៀតថា បន្ទាប់សមត្តកិច្ចជំនាញពិនិត្យឃើញពិតជាស្លាប់ដោយសារគ្រោះធម្មជាតិ​ពិតប្រាកដមែននោះក៍បានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងបន្តតាមប្រពៃណី៕​

IMG_0686

IMG_0688

IMG_0687

ដោយ៖  ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print