លោក បឹុល កុសល នាំយកអំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន៥៥គ្រួសារ នៅសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ លោក បឹុល កុសល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ និងលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន ៥៥គ្រួសារ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត(សារុង ក្រមា មុង ភួយ)១ឈុត និងបានឧបត្ថម្ភថវិកាក្នុងមួយគ្រួសារទទួលបានចំនួន ២០.០០០រៀល ៕

f1b6f121-529b-4c6d-8357-d5fa60fc0af4

21cd9b46-b52d-48d2-ac77-b3dea3311df3

cc7a323e-f0d6-4fb6-83d0-aac032d74d20

acd5179b-a154-4ab6-a889-118ff1785d66

1169b053-9a77-42a3-acd9-a0e0984c00ca

a68f6bf6-6a3e-42a5-b7fe-ec1f1bd55c0b

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print