ភ្លៀងមិនសូវធ្លាក់​ បើមានតិចតួច​ បែរជាមានរន្ទះបាញ់សម្លាប់មនុស្សម្នាក់ពេលរលឹមស្រិចៗនៅខេត្តពោធិសាត់

ចែករំលែក៖

ខេត្តពោធិសាត់ៈ​ ​ប្រជាពលរដ្ឋបានលើកឡើងថាៈ មិនភ្លៀងទេតែបើបានធ្លាក់ភ្លៀងរលឹមបន្តិចបន្តូច​ អីក៏សាហាវម្លេះ​ បង្កជារន្ទះបាញ់ឆក់ជីវិតមនុស្សផុយៗមួយពព្រិចភ្នែកតែម្តង។ ​
នៅវេលាម៉ោង៣រសៀលថ្ងៃទី១២​ ខែឧសភាឆ្នាំ២០១៦​ នៅចំណុចការដ្ឋានទី៧​ ក្នុងភូមិព្រៃឱម៉ាល់​ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់មានករណីរន្ទះបាញ់បណ្តាលអោយមនុស្សម្នាក់បានស្លាប់យ៉ាងអណោធអធ័ម។ សមត្ថកិច្ចបានអោយដឹងថាៈ​ ជនរងគ្រោះមានឈ្មោះមឿន សុភក្ត្រ​ ភេទប្រុសអាយុ២៦​ ឆ្នាំមានទីលំនៅ ភូមិខាងលើ ស្លាប់ និងប្រពន្ធឈ្មោះ​ មូល​ ស្រីតូចអាយុ២២ឆ្នាំ​ រងបួសស្រាល។
សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសលវិច្ឆ័យដល់កន្លែងកើតហេតុ​ រួចប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

image image image

សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print