តុលាការផ្តន្ទាទោសលោកឡេង ប៊ុនស្រ៊ី អតីតមន្ត្រីយោធាផ្កាយ៣ដាក់ពន្ធនាគារ ចំនួន៤ឆ្នាំនិងបង្គាប់ឱ្យជនជាប់ចោទសងសំណងជំងឺចិត្តទៅដើមបណ្តឹងចំនួន៦០លានរៀល

ចែករំលែក៖

ភ្នំពេញ ៖ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក រ័ត្ន ស៉ីថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ (អតីតមន្ត្រីយោធាផ្កាយ៣)មានស្រុកកំណើតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដាក់ពន្ធនាគារចំនួន៤ឆ្នាំពីបទបង្ខាំងមនុស្សដោយខុសច្បាប់ បទហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ទ្ធ បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបង្គាប់ឱ្យជនជាប់ចោទសងសំណងជំងឺចិត្តទៅដើមបណ្តឹងចំនួន៦០លានរៀល សាលក្រមក៏បានសម្រេចឱ្យជនជាប់ចោទរួចផុតពីបទ ប៉ុនប៉ងឃាតកម្ម ។

    សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនជាប់ចោទរួបនេះទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ, បង្ខាំងមនុស្សដោយចេតនាទុច្ចរិត ក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន, កាន់កាប់អាវុធដោយខុសច្បាប់ និង រំលោភសេពសន្ថវៈទៅលើកូនស្រីចុង ដោយគំរាមកំហែងថានឹងសម្លាប់។ លើសពីនេះទៅទៀត ជនជាប់ចោទរូបនេះក៏ជាបុគ្គលដែលល្បីសំបូររឿងក្តីមិនចេះចប់ ក្នុងរយៈកាលកន្លងមក ទាំងនៅតាមបណ្តាខេត្តនិងរាជធានី៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print