អាកាសយានដ្ឋានទីក្រុងឌូបៃ កាន់តែមមាញឹកត្រៀមលក្ខណៈសម្រាប់ការប្រកួតវើលខាប់

ចែករំលែក៖

អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម(UAE)បានចាប់ផ្តើមគម្រោងដើម្បីបង្កើនលក្ខណៈងាយស្រួលសម្រាប់អ្នកដំណើរចូលមកតាមអាកាសយានដ្ឋានប្រទេសនេះនៅក្នុងរយៈពេលនៃការប្រកួតបាល់ទាត់ពិភពលោក (World Cup) នៅក្នុងប្រទេសកាតារ ចាប់ពីថ្ងៃទី២០ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២២។

អគ្គនាយកអាកាសយានដ្ឋានទីក្រុងឌូបៃ លោក Paul Griffiths បានឱ្យដឹងថា ជាមួយនឹងមោទនភាពដែលប្រទេសកាតារបានក្លាយទៅជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាដំបូងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាត់ទាត់ពិភពលោក។ អ្នកដំណើរអាច បំពេញបែបបទ”check-in” អនឡាញអាចជួយដល់ការចេញចូលបានឆាប់រហ័ស។
នៅមុនការឆ្លងកូវីដ-១៩ ទីក្រុងឌូបៃជាអាកាសយានដ្ឋានអន្តរជាតិ
ដែលមមាញឹមបំផុតនៅលើពិភពលោក ។ នៅពេលនេះលោក Paul Griffiths សង្ឃឹមថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកនេះនឹងអូសទាញអ្នកដំណើរកាន់តែច្រើនមកកាន់អាកាសយានដ្ឋាននេះ។ ដើម្បីបម្រើការធ្វើដំណើរចុះឡើងងាយស្រួល អាកាសយានដ្ឋាននឹងបង្កើនជើងហោះហើរពីទីក្រុង ឌូបៃ ទៅកាន់ទីក្រុងដូហា ប្រទេសកាតារ ។
នៅក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២២ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ បានទទួលស្វាគមន៍អ្នកដំណើរ ២៧,៨លាននាក់ កើនឡើង១៦០% បើប្រៀបធៀបដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០២១៕ ដោយ ធីរីណា

...

រូប​ថត​ :AFP/Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print