Update ៖ បុគ្គលិកកាស៊ី ណូតៃភីងយ៉ាង ៥០ទៅ៦០នាក់ជាជនជាតិវៀតណាមបាននាំគ្នាសម្រុករត់ចេញក្រៅដោយពុំដឹងមូលហេតុ (មាន​វីដេអូ​)

ចែករំលែក៖

កណ្ដាល: មានហេតុការណ៍គួរភ្ញាក់ផ្អើលមួយ បុគ្គលិកកាស៊ីណូផ្នែកអនឡាញចំនួន៥០ទៅ៦០នាក់ បាននាំគ្នាសម្រុករត់ចេញក្រៅពីបរិវេណកាស៊ីណូ រួចហែលទឹកឆ្លងទន្លេរព្រំដែនកម្ពុជា-វៀតណាម​ ស្ថិតនៅ​ភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។

      ក្រោយពីទទួលបានព័ត៌មានខាងលេីរួច​ នឹងមានការចង្អុលបង្ហាញពីក្រុម​ការងារប្រតិកម្មរហ័សខេត្ត​ លោកវរៈសេនីយ៍ឯក​ ស៊ីម​ ឃាង​ អធិការនគរបាលស្រុក​កោះធំ បាន​បញ្ជាឲ្យផ្នែកជំនាញ​ចុះពិនិត្យមើល​ជាបន្ទាន់​។លទ្ធផល​៖​ ក្រោយការចុះពិនិត្យស្រាវជ្រាវ​ នៅទីតាំងខាងលេី​ គឺពិតជាមានបុគ្គលិក(ជនជាតិវៀតណាម) របស់កាស៊ីណូ​​ ផ្នែកអនឡាញប្រមាណ៥០-៦០​នាក់ បានសម្រុករត់ចេញពីបរិវេណកាស៊ី​ណូតៃភីងយ៉ាង ហើយបានហែលទឹកឆ្លងទន្លេរព្រំដែនកម្ពុជា-វៀតណាម​ ស្ថិតនៅ​ ភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល ប្រាកដមែន ។

    ប្រភពបានឲ្យដឹងថា ករណីខាងលើនេះ គឺអាចបណ្ដាលមកពីហិង្សារវាងថៅកែកាស៊ីណូមកលើបុគ្គលិក ទើបបុគ្គលិករត់ចេញ ករណីមួយទៀតអះអាងថា មកពីបុគ្គលិកទាំងនោះលេងល្បែងអនឡាញចាញ់ ជំពាក់ក្រុមហ៊ុន ហើយក្រុមហ៊ុនបង្ខាំងបុគ្គលិកទាំងអស់នោះទុក ។

    បន្ទាប់ពីមានហេតុការណ៍ខាងលើកើតឡើង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឲ្យស្នងការរងការងារព្រហ្មទណ្ឌនិងអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលការពារព្រំដែន ,ប៉ុស្តិ៍ការពារព្រំដែន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ ចុះពិនិត្យស្រាវជ្រាវករណីខាងលើនេះ ថាតើមកពីមូលហេតុអ្វីឲ្យប្រាកដទើបបានជា បុគ្គលិកខាងលើនាំគ្នាសម្រុករត់ចេញយ៉ាងដូច្នេះ ។

    សុំបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានផ្តល់អាជ្ញាប័ណ្ណបើកល្បែងស៊ីសងអនឡាញឲ្យទៅក្រុមហ៊ុនណាមួយនោះទេ តែផ្ទុយមកវិញបែជាក្រុមហ៊ុនកាស៊ីណូតៃភីងយ៉ាងបើកល្បែងស៊ីសងអនឡាញខុសច្បាប់នេះទៅវិញ ដោយជ្រកក្រោមច្បាប់កាស៊ីណូ៕

...

IMG_4095

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print