មន្ត្រីអាមេរិកបានឱ្យដឹងថា មានមនុស្សជាច្រើនអាចនឹងស្លាប់ហើយនិងរងរបួស ក្រោយពីយន្តហោះពីរគ្រឿងបុកគ្នាពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Watsonville រដ្ឋកាលីហ្វ័រនីញ៉ា ។
ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១៤និង៥៦នាទីថ្ងៃទី ១៨ខែសីហា (ពេលវេលានៅអាមេរិក) ។ ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវបញ្ចាក់ពីមូលហេតុ ។
កាលពីថ្ងៃទី១៦ខែសីហា ក៏មានយន្តហោះធុនតូចធ្លាក់ចូលបឹងនៅព្រំដែនរដ្ឋ Arizona និង រដ្ឋUtah បណ្តាលឱ្យមានមនុស្ស២នាក់ស្លាប់ និង៥នាក់រងរបួស ។
នាយកដ្ឋានគ្រប់គ្រងសុវត្ថិភាព ចរាចរណ៍ដឹកជញ្ជូនតាមដែនអាកាសអាមេរិក FAA បានឱ្យដឹងថា ចំពោះនៃគ្រោះថ្នាក់នេះមន្ត្រីជំនាញកំពុងតែបើកការស្រាវជ្រាវ។ កន្លងមកបញ្ហាគ្រោះថ្នាក់គឺបង្កឡើងដោយសារតែអាកាសធាតុមិនអំណោយផល ៕ ដោយ ធីរីណា
...
រូបថត : AP