ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ដ្រីរាជការចំនួន៤រូប ជាអភិបាលរង ខេត្តស្វាយរៀង។
បើតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលទើបទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានសម្រេចតែងតាំងមន្ដ្រីរាជការ ៤រូប ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមមានដូចខាងក្រោម៖
ទី១៖ លោក ប៉េង ពោធិ៍សា ឋានន្ដរស័ក្ដិឧត្ដមអភិបាល ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត
ទី២៖ លោក ម៉ែន អេង ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត
ទី៣៖ លោក សុខា រ៉ាម ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត
ទី៤៖ លោកស្រី យក់ ស៊ីណាត ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត៕ដោយ៖សហការី
...